គួរឲ្យស្ងប់ស្ងែងខ្លាំងណាស់ ! ពេលនេះ Trailer ខ្សែភាពយន្តភាគខ្មែររឿង “ទេពធីតាព្កុលមាស” បានចេញជាផ្លូវការហើយ ធានាថាល្អមើលខ្លាំងបំផុត ជាពិសេសគឺបច្ចេកទេថត... (មានវិដេអូ)
ភ្នំពេញ៖ នៅកាលពីពេលថ្មីៗនេះស្ថានីយទូរទស្សន៍ CTN ឬ ( CTN TV Drama ) បានធ្វើការបង្ហោញខ្លះពីសាច់រឿងភាគបុរាណថ្មីមួយទៅដល់ទស្សនិកជនរបស់ខ្លួន ដែលរឿងនោះមានចំណងជើងថា “ទេពធីតាព្កុលមាស” ដែលជាខ្សែភាពយន្តភាគខ្មែរពិតៗដែលចូលរួមសម្តែងពីសំណាក់តារាល្បីៗនៅក្នុងប្រទេសកម្ពុជាផងដែរ ។

នេះបើយោងទៅតាមរយៈការមើលឃើញជាក់ស្តែងនៅក្នុង Trailer (សកម្មភាពខ្លះៗ ) របស់សាច់រឿងនេះគឺ មានភាពកំម្សត់ដែលអាចធ្វើឲ្យអ្នកទស្សនាអាចស្រក់ទឹកភ្នែកតាមបានប្រសិនបើដាក់អារម្មណ៍ដល់ ព្រោះរឿងនេះបញ្ហាញពី ដំណើរជីវិតរបស់ព្កុលមាសតាំងពីតូចរហូតដល់ធំ ពីឪពុក និងបងស្រីរបស់នាងគឺ ឆោមផ្កា ជាមួយម្តាយចិញ្ចឹមដែលមានចិត្តដ៏អាក្រក់ផងដែរ។
សូមបញ្ជាក់ផងដែរថា រឿងភាគបុរាណខ្មែរមួយនេះ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ។
កំឲ្យខាតពេលយូរសូមប្រិយមិត្តចូលទៅទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។