ធ្លាប់តែឃើញ Jimmy Meng តែងខ្លួនបែបហាយសូរ ពេលតែងខ្លួនក្នុងឈុតអប្សរាវិញ រឹតតែស្រស់ស្អាត
ភ្នំពេញ៖ ពិធីការិនីដ៏ស្រស់ស្អាត និង ឆ្នើម អាចប្រើប្រាស់បានជាច្រើនភាសា កញ្ញា Jimmy Meng កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។

ពិធីការិនីដ៏ស្រស់ស្អាតរូបនេះ ត្រូវបានគេកំសត់សម្គាល់ថា ជាពិធីការិនីម្នាក់ ដែលអាចប្រើប្រាស់បានជាច្រើនភាសា។ អ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅទៀតនោះ គឺរូបរាងដ៏ស្រឡូនរបស់នាង ពិតជាទាក់ទាញ យ៉ាងខ្លាំង ។ បើនិយាយពីរូបសម្រស់វិញ គឺផូរផង់តែម្តង ។

យ៉ាងណាមិញ បងប្អូនធ្លាប់តែបានឃើញកញ្ញាស្លៀកសំលៀកបំពាក់បែប សម័យ ហាយសូរ និងស៊ីវិល័យ ដែលទាក់ទាញខ្លាំងណាស់ទៅហើយ ប៉ុន្តែនៅមុននេះបន្តិច តារាស្រីរូបនេះ ក៏បានបង្ហោះរូបភាព ជាច្រើនសន្លឹកនៅក្នុងឈុតអប្សរា រឹតតែស្រស់ស្អាតទ្វេរដង។

ជាមួយគ្នានោះផងដែរ តារារូបនេះ បានបង្ហោះសារយ៉ាងខ្លីនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "តើមានអ្នកណាដូចខ្ញុំ ? តែងអប្សរា តែមុខទៅដូចគង់ស៊ីអ៊ីមទៅវិញ"។








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។