ហ្វេសប៊ុក ៖ បងប្អូនដែលបានប្រើប្រាស់បណ្តាញសង្គមភាគច្រើនច្បាស់ជាបានជ្រាបហើយថា នៅកាលពីពេលថ្មីៗនេះ កីឡាករប្រដាល់សេរីម្នាក់ គឺ មុត ខ្លឹម ខ្មៅ ឬ (ឯម ខ្លឹម ខ្មៅ ) បានកំពុងតែជួបទុក្ខដោយសារតែកូនទាំង២របស់កីឡាកររូបនេះបានកំពុងតែដេកឈឺនៅក្នុងមន្ទីពេទ្យ ដោយសារកើតជំងឺគ្រុនឈាម ស្របពេលដែលគ្រួសារកំពុងតែមានជីវភាពខ្វះខាតខ្លាំង ។

តែយ៉ាងណាមិញអ្វីដែលបានធ្វើឲ្យមហាជនកាន់តែក្តុកក្តួលខ្លាំងបំផុតនោះគឺ បើទោះបីជាកីឡាករប្រដាល់សេរីរូបនេះ បច្ចុប្បន្នកំពុងតែមានជីវភាពខ្វះខាតក៏ពិតមែនប៉ុន្តែមិនដែលឃើញគាត់បង្ហាញពីទុក្ខលំបាករបស់គាត់ទេសុខចិត្តនៅស្ងាត់ស្ងៀម ខំប្រឹងប្រគួតដើម្បីយកលុយទៅព្យាបាលកូនៗរបស់ខ្លួន ។

ទន្ទឹមនិងនេះដែរថ្វីត្បិតតែពេលនេះ មុត ខ្លឹម ខ្មៅ បានទទួលជំនួយក៏ពិតមែនប៉ុន្តែពេលកូនឈឺភ្លាមៗលោកមិនបានសូមជំនួយទេ គឺសុខចិត្តឡើងប្រគួតដើម្បីបានលុយខ្លះយកទៅព្យាបាលកូន២នាក់កំពុងតែឈឺនៅមន្ទីពេទ្យ ហើយដោយសារតែទប់ទល់លែងរួចទើបដាច់ចិត្តលើកដៃសំពះសូមជំនួយពីសប្បុរសជន ព្រោះកូនៗកំពុងស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរខ្លាំង ។

ដោយឡែកនេះបើយោងទៅតាមការលើកឡើងរបស់ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon បន្ទាប់ពីបានជួយ មុត ខ្លឹម ខ្មៅ ស្រីអូន បាននិយាយពាក្យនៅក្នុងចិត្តរបស់ខ្លួនទៅកាន់ មុត ខ្លឹម ខ្មៅ យ៉ាងដូច្នេះថា៖ « ជូនថវិការប្អូនប្រុសខ្លឹមខ្មៅ 2លានរៀលដេីម្បីសំរួលការលំបាក ថវិការបងប្អូនខ្មែរដែលរៃជួយគាត់នាងខ្ញុំនិងសរុបជូនគាត់នៅថ្ងៃ20ចា?? ប្អូនប្រុសខ្លឹមខ្មៅជាកីឡាប្រដាល់ ជាប្ដីល្អ ជាឪពុកល្អ ជាកូនល្អ » ៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

