អ្នកនាងខ្ញុង បានបង្ហោះសារបន្ទោសខ្លួនឯង ថា ខុសមកពីម៉ាក់ ធ្វើការច្រើន ធ្វើការធ្ងន់ គិតច្រើន មែនទេ បានក្លាយទៅជាចឹង
-

តារាកំប្លែងដ៏មានប្រជាប្រិយភាព អ្នកនាង សុកាន់ដា​ ហៅ ខ្ញុង ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយតារាកំប្លែង លោក កៃដ ហើយកំពុងតែមានតំណក់ឈា មរបស់លោកនោះ ខណៈពេលនេះ កំពុងតែធ្វើការត្រួតពិនិត្យ និងត្រៀមទទួលសមាជិកថ្មីផងដែរ។

តារាកំប្លែងរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកដែលកំពុងតែសម្រាកនៅមន្ទីរពេទ្យ ធ្វើឲ្យមហាជនពិតជាមានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង និងមានតែពាក្យជូនពរឲ្យអ្នកទាំងពីរមានសុខភាពល្អ ។

តារាស្រីរូបនេះ បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុក ថា "ខុសមកពីម៉ាក់ ធ្វើការច្រើន ធ្វើការធ្ងន់ គិតច្រើន មែនទេ បានក្លាយទៅជាចឹង រឹងមាំឡើងណាកូន"។ អ្នកនាងមានបានបន្តទៀតថា "ម៉ាមីខ្ញុងកំពុងសម្រាកព្យាបាលហើយត្រៀមទទួលសមាជិកថ្មីតើបងប្អូន មានពាក្យជូនពរម៉ែមីទេ"។

គួរបញ្ជាក់ផងដែរថា អ្នកនាងខ្ញុងមិនទាន់គ្រប់ខែ ដល់ពេលសម្រាលនោះទេ គឺប្រហែលជាកើតមុន​ខែដែល​កូនក្នុងផ្ទៃរបស់គាត់មានវ័យទើបតែ ៨ ខែប៉ុណ្ណោះ នេះបើតាមការបញ្ជាក់នៅក្នុងការ Live លក់សម្លៀកបំពាក់តាម​គណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីម្សិលមិញនេះ។​អ្នកនាងបានបញ្ជាក់ទៀតថា "គាត់សម្រាលកូននៅថ្ងៃទី០២ ខែ០៨ នេះបើយោងតាមក្រដាស់អេកូរបស់អ្នកនាង"។