អ្នកណាមិនហួសចិត្ត ! បើបុរសម្នាក់នេះ ស្រែកខ្លាំងៗថា អ៊ូយៗ ដូចបាក់ជើងម្ខាង ហើយចោទស្ត្រីសរសៃខ្ចីថារុញគាត់ បញ្ចាក់បញ្ហានេះកើតឡើងដោយសារតែ...(មានវិដេអូ)
-

ហ្វេសប៊ុក ៖ នៅកាលពីព្រឹកមិញនេះឃើញថាមានមហាជនជាច្រើនបានធ្វើការស៊ែរចែករំលែកជា អំពីវិដេអូមួយដែលបុរសម្នាក់ធ្វើពុតជាដួលបាក់ជើងដោយសារតែស្ត្រីសរសៃខ្ចីកូនទើបនឹងកើតមិនទាន់ចេញខែផងរុញពីក្រៅទ្វា ជំពោះសកម្មភាពបុរសនេះបានធ្វើឲ្យមហាជនហួសចិត្តយ៉ាងខ្លាំងផងដែរ ។

ប៉ុន្តែយ៉ាងណាមិញនៅមុននេះបន្តិចប្អូនប្រុសរបស់ស្ត្រីដែលបុរសម្នាក់ខាងលើចោទនោះមានគណនីហ្វេសប៊ុកឈ្មោះថា Luy Oudom  បានធ្វើការផុសបញ្ចាក់អំពីបញ្ហានេះច្បាស់ៗយ៉ាងដូច្នេះថា ៖  « ជួយស៊ែផងបងប្អូន រឿងអយុត្តិធម៍ចំពោះបងស្រីខ្ញុំ?មើលចរិកម្ចាស់ផ្ទះទៅ ?កុងត្រាមិនទាន់ចប់ផងបណ្តេញម្ចាស់កុងត្រាមិនអោយចូលផ្ទះ (ស្រែកចោទថាចោរ) ម្ចាស់កុងត្រាមានបញ្ហាជាមួយអ្នកជួលបន្ទប់ដែរជាជនបរទេសបានវា យបងស្រីខ្ញុំដែលសរសៃខ្ចីកូនទើបទើបនឹងកើតមិនទាន់ចេញខែផងនេះមិនអោយចូលថែមទាំងចោទថាពួកខ្ញុំគ្មានលុយបង់ ទាំងខ្លួនឯងមិនសងលុយកក់មកវិញចំនួន 15000$ ថែមទាំងចោទប្រកាន់ថែមទៀតថាពួកខ្ញុំមិនចូលខ្លួនមកដោះស្រាយ ហើយម្ចាស់ផ្ទះញុះញុងអោយអ្នកជួលជាជនបរទេសទាំងអស់មិនបង់ប្រាក់ម្ចាស់កុងត្រារហូតដល់កេីតជាជម្លោះជាមួយជនបរទេស ទៀតផង? តែមើលវីដេអូជាក់ស្តែងទៅ អ្នកណាគេចវេសអ្នកណា ??????​ជួយស៊ែររកភាពយុត្តិធម៍ផង​ »​ ៕ រឿងហេតុយ៉ាងណាបន្តទៀតនោះយើងនៅមិនទាន់ដឹងច្បាស់ទេ ដូច្នេះមានតែរងចាំតាមដានទាំងអស់គ្នា ។