ទៅចុះផ្កាយ ទៅឲ្យបានស្ងប់ចិត្ត ! ស្ដាប់ឪពុកផ្កាយនិយាយ មុនពេលស្លា ប់ ផ្កាយបានលាឪពុកម្ដងហើយ បែរមកលាម្ដងទៀត ដូចជាដឹងរឿងមុនចឹង ...(មានវិដេអូ)
-

ហ្វេសប៊ុក ៖ ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបរួចមកហើយថា​ កាលពីយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ បុរសម្នាក់ឈ្មោះ ចាន់ សម្បត្តិ រតនផ្កាយ ជាតារាល្បីក្នុង TikTok បានជួ​បគ្រោះ​ថ្នា​ក់ចរាចរណ៍ ដោយស្ថានភាពរ​បួ​សធ្ង​ន់ធ្ង​រខ្លាំ​ងពេ​ក ផ្កាយ ក៏បានទទួលមរ​ណភា​ពហើយ។ ទីកន្លែងកើតហេតុ នៅត្រង់ចំណុចស្តុប កងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ស្ថិតក្នុង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

យ៉ាងណាមិញដោយក្តីអាណិតអាសូរខ្លាំងណាស់ អ្នកស្រី ទ្រី ដាណា ក៏បានធ្វើការបង្ហាញពីអារម្មណ៍របស់អ្នកស្រីទៅកាន់ ចាន់ សម្បត្តិ រតនផ្កាយ ជាតារាល្បីក្នុង TikTok បានជួ​បគ្រោះ​ថ្នា​ក់ចរាចរណ៍ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ ដំបូង ខ្ញុំអត់ដឹងប្អូនផ្កាយ អ្នកណាទេ តែដឹងត្រឹមថាប្អូនជាមនុស្សល្អ ទើបមានគេចង់ឱ្យជួយច្រើន មានគេប្រាប់ថា ប្អូនជួបគ្រោះថ្នាក់ច​រាចរណ៍ ចូលរួមរំលែកទុក្ខផង ពិតជាសោកស្ដាយមនុស្សល្អៗណាស់។

ឃើញថា គាត់តស៊ូ ចេះជួយគ្រួសារ កំពុងជួបការលំបាក ខ្ញុំមានតែជួយចូលរួម 1000$។ ស្អែកនេះ ឱ្យគេយកទៅជូនគ្រួសារគាត់ហើយ។ សង្ឃឹមថា អាចជួយសម្រាលការលំបាក ឪពុកគាត់ខ្លះ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ ខាងក្រុមការងារ លោកស្រី ទ្រី ដាណា បានយកថវិកា ទៅជូនឪពុករបស់ ផ្កាយ ហើយ។ លោកស្រី ក៏បានបង្ហោះវីដេអូដ៏រំជួ​លចិត្តមួយ ព្រមទាំងបញ្ជាក់បន្ថែមថា “ស្ដាប់ឪពុកប្អូនផ្កាយនិយាយ ពិតជាខ្លោ ​ចចិ​ត្តមែន លាម្ដងហើយ បែរមកលាម្ដងទៀត ដូចដឹងថាមានរឿងអីកើតឡើង” ៕