ឲ្យរៀងរាល់! សូមទោសឡើងញ័រមាត់ ញ័រដៃ បន្ទាប់ពីចូលខ្លួនទៅបំភ្លឺ និងសូមទោសចំពោះសមត្ថកិច្ច ក្រោយពីបានបង្ហោះសារថា...
-

បើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវ គោកទាំង​អស់គ្នាគឺដើម្បីការពារជីវិតរបស់យើងជីវិតគ្រួសារ​យើងនិងជី វិតអ្នកដទៃ៖សេចក្តីបំភ្លឺពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​MeyMeyដែលបានហៅមន្រ្តី​នគរបាលចរាច​រ​ណ៍កំពុងបំ​ពេញភារ​កិច្ចតាមដងផ្លូវថា(ជាសត្វចម្លែក)៖

ក្រុមការងារប្រតិកម្មរហ័សនៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង មាន​កិត្តយសសូម ជម្រាបជូនសាធារ ណ:ជនពិសេសបងប្អូនដែលនិយម ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថានៅរ​សៀ​លថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០ម្ចាស់គណនីហ្វេសប៊ុកឈ្មោះMeyMey បានចូលខ្លួនមកបំភ្លឺជុំវិ​ញ​ការសរសេរខ្លឹមសារបង្ហោះដោយភ្ជាប់​រូបភាព​មន្រ្តី​នគរបាលចរាចរណ៍ក្នុងកណីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០នោះហើ យ។

នៅចំពោះមុខការសាកសួរបំភ្លឺនេះ ម្ចាស់គណនីខាងលើដែលមាន ឈ្មោះពិតថា ហេង​ រស្មី​ ភេទ​ស្រី អាយុ៤៣ឆ្នាំ រស់នៅក្នុងសង្កាត់ចំការ​សំរោង​ ក្រុងបាត់ដំបង បានសារភាពទទួលស្គាល់កំហុសថា គាត់ពិតជាបានសរសេរខ្លឹមសារថា(ទៅមិន​ទាន់​ដល់ផងមានសត្វចម្លែកនៅខាងមុខកាក់ផ្លូវបើបងប្អូនណាចង់មកលេងប្រាសាទបាណ​ន់​ប្រយ័​ត្នប្រយ៉ែងផង)។ ការសរសេរខ្លឹមសារនេះគាត់មានចេតនាសរសេរសំដៅចំពោះមន្រ្តីន​គរ​បាលចរាចរណ៍ដែលកំពុងឈរ​បំពេញភារកិច្ចតា​ម​​ដងផ្លូវនោះថា(ជា​សត្វចម្លែក) ប្រាកដមែន ។

ការសរសេរខ្លឹមសារបែបនេះគាត់​បញ្ជាក់ថា​ ជា​ការសរសេរលេងសេីចតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែល​បានកេីតឡេីងនៅពេលនោះគឺរូបគាត់និងមិត្តភ័ក្រ្ត​ម្នាក់ទៀតជិះម៉ូតូទៅលេងប្រាសាទបាណន់​ ហេីយក្នុងចំណោមគ្នាគាត់ពីរនាក់នេះគឺរូបគាត់​(មិ​នមាន​ពាក់​មួកសុវត្ថិភាព)ទេ​ ហេីយការធ្វេីដំ​ណេីររបស់គាត់នៅពេលនោះក៏មិនត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វេីការផាកពិន័យចំពោះគាត់ឡេីយ​ ប៉ុន្តែចុងក្រោយត្រូវបានរូបគាត់ថតរូបភាពភ្ជាប់ជាមួយមន្រ្តីនគរបាលចរា​ចរ​ណ៍​នៅខាង​ក្រោយ​រួចសរសេរបង្ហោះដោយមានខ្លឹមសារបែបនេះតែម្តង។

នៅពេលសាកសួររួចម្ចាស់គណនី​ហ្វេស​ប៊ុកនេះបានទទួលស្គាល់កំហុសដែ​ល​គាត់បានធ្វើ​ ជា​មួយ​នេះដែរគាត់​បានធ្វេីលិខិតសុំការអភ័យ​ទោស​ចំ​ពោះកំហុសឆ្គងរបស់គាត់ដែលបាន​ប្រព្រឹត្តមិនគប្បីចំពោះកង​កម្លាំងនគរ​បាលជាតិ​ទូទៅពិសេស​នគរបាលចរាចរណ៍​ម៉្យាង​វិញ​ទៀតគាត់បានអំពាវនាវសូមកុំឱ្យបងបង្អូនប្រជា​ពលរដ្ឋកុំយកគំរូតាមគាត់ឱ្យសោះ​ ហេីយ​សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក​ទាំង​អស់គ្នា។

ទោះជាយ៉ាងណាក៏ដោយ សិទ្ធិក្នុងការសម្រេចចំពោះចំណាត់ការលើ​ករណីនេះ ថ្នាក់ដឹកនាំស្នង​ការ​ដ្ឋាននឹងពិនិត្យពិចារណាសម្រេចនៅពេលបន្ទាប់ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណ:ជន មេត្តាជ្រាប និងសូមបន្តចូលរួម សហការណ៍ជាមួយសមត្ថកិច្ចនគរបាលនិង​ចូល​រួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនទាំងអស់គ្នាដោយ​សេ​ចក្តីគោរពបំផុត៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង