កូន១ហើយនៅតែស្អាត ! ពេជ្រ សូលីកា ផ្ញើរសារ អរគុណទៅកាន់អ្នក ជេប្រមាថ អ្នកមើលងាយ និងអ្នកជាន់ពន្លិច ដែលធ្វើអោយនាងរឹងមាំ នឹង មានថ្ងៃនេះ
-

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា ពេជ្រ សូលីកា គឺជាតារាចម្រៀងស្រីល្បីឈ្មោះបោះសំលេងម្នាក់នៅក្នុងប្រទេសកម្ពុជា និងមានអ្នកគាំទ្រជាច្រើននាក់ផងដែរ ។

ពេជ្រ សូលីកា មួយរយៈក្រោយមកនេះជីវិតរបស់នាងឃើញថាជួបព្យុះភ្លៀងច្រើន ហើយនាងក៏ទទួលបានការមើលងាយការជេប្រមាថនិងជាន់ពន្លិចជាច្រើនរាប់មិនអស់ផងដែរ ប៉ុន្តែតារាចម្រៀងស្រីរូបនេះមិនងាយនិងតបតទៅកាន់អ្នកណាម្នាក់វិញឡើយ នាងមានចរិកស្លូតបូត ស្ងៀមស្ងាត់ កម្រនិងមានទំនាស់ជាមួយអ្នកណាម្នាក់ណាស់ ។

តែយ៉ាងណាមិញបច្ចុប្បន្នគេបានឃើញថា  ជីវិតរបស់ពេជ្រ សូលីកា ហាក់បីមានភាពស្រស់បំព្រងឡើងវិញព្រោះអីនាងបាននៅក្បែបុរសម្នាក់ដែរជាស្វាមីរបស់នាង ហើយពូកែយល់ចិត្ត និងថ្នាក់ថ្នមនាងគ្រប់ពេល រហូតមកដល់ពេលនេះ ពេជ្រ សូលីកា ទទួលបានថ្នាំប៉ូវកាន់តែពិសេសមួយទៀតគឺនៅកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះនាងសម្រាលបានកូនប្រុសម្នាក់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ  ដែលមានមុខមាត់គួរឲ្យក្នាញ់ខ្លាំងណាស់ ។

ទន្ទឹមនិងនេះដែរនៅមុននេះបន្តិចបានឃើញថា ពេជ្រ សូលីកា បានធ្វើការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេករបស់នាង ដោយមានខ្លឹមសារយ៉ាងដូច្នេះផងដែរថា ៖«  អរគុណ ដល់ការជេប្រមាថ អរគុណ ដល់ការមើលងាយ អរគុណ ដល់ការជាន់ពន្លិច អរគុណ ដែលធ្វើអោយខ្ញុំរឹងមាំ នឹង មានថ្ងៃនេះ បានស្គាល់ បានឃើញ ពីជីវិតគ្រួសារ ការស្រលាញ់ ការអោយតម្លៃ នឹង ភាពកក់ក្ដៅ ការមើលថែយកចិត្តទុកដាក់ ព្រមទាំងមនុស្សល្អៗជុំវិញខ្លួន យ៉ាងពិតប្រាកដ ❤️ ពួកគាត់ទាំងពីរនាក់គឺជាដង្ហើមចេញចូលរបស់ខ្ញុំ នឹង រហូតទៅ ? Aari Family ?‍?‍?» ៕

សូមទស្សនារូបភាពខាងក្រោម៖