សមត្ថកិច្ច បានប្រមូលរក្សាទុ​កនូវស្រាថ្នាំចិនសែ តាំងគួយ មានចំនួន៨១៦ដប នៅស្រុកសំពៅលូន
-

បាត់ដំបង៖ កាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបង​ លោកឧត្តមសេនីយ៍ត្រី​ចេង​ ឡេង​ ស្នងការរងផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច​នៃស្នងការដ្ឋាន បានចាត់តាំងលោកវរ​សេនី​យ៍​ទោ​ យី​ យក់សាន​ នាយការិយាល័យនគរ​បា​លប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ បានចាត់តាំងដឹកនាំឱ្យ​កម្លាំងក្នុង​ការិយាល័យចុះធ្វេីការត្រួតពិនិត្យកន្លែងលក់ស្រាថ្នាំចិនសែនៅក្នុង ស្រុកសំពៅ​លូន​ ខេត្តបាត់ដំបង​ បន្ទាប់ពី​មាន​ករណីប្រជា​ពល​រដ្ឋបានរងគ្រោះរហូត​បាត់​បង់​ជីវិតផងក្រោយពី​បានទទួលទានស្រា​ថ្នាំចិន​សែ​ដែលមានយី​ហោ​(តាំងគួយ)នា​ពេលកន្លង​មក។ កិច្ចប្រតិបត្តិការនៅ​ក្នុងស្រុកសំពៅលូន​ សមត្ថកិច្ចបានប្រមូលរក្សាទុ​កនូវស្រាថ្នាំចិនសែយីហោ​(តាំងគួយ)​ មានចំ​នួន​ ៦៨យួរ​ ស្មេីចំនួន៨១៦ដប។

ជាមួយនឹងសកម្មភាពចុះប្រមូលដកហូតស្រាថ្នាំចិនសែយីហោ​ (តាំងគួយ)នេះក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ មេត្តាបញ្ឈប់ជាបន្ទាន់ការទទួលទានស្រាថ្នាំចិនសែយីហោមួយនេះ​ ព្រោះ​ វាបានបង្កឱ្យមានករណី(ពុលស្លា ប់)យ៉ាងពិតប្រាកដ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង