ផ្ទុះការគាំទ្រខ្លាំង! អតីតបេក្ខនារី The Voice Kids Cambodia ចាន់ ស្រីខួច ចេញបទចម្រៀងថ្មី ជាស្នាដៃនិពន្ធរបស់លោក...មានវិដេអូ
-

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើន ប្រាកដជានៅចាំក្មេងស្រីម្នាក់ ដែលជាបានចូលរួមប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia នោះគឺប្អូនស្រី ចាន់ ស្រីខួច ។ បន្ទាប់ពីបានបញ្ចាប់ការប្រកួតប្រជែងក្នុងកម្មវិធី The Voice Kids Cambodia រួចមក ប្អូនស្រីក៏បានបាត់មុខមួយរយពេល ស្រាប់តែពេលថ្មីៗនេះ ក៏មានបងប្អូនជាច្រើន​បានបង្ហោះរូបភាពជាច្រើន ពាក់ព័ន្ធនឹងប្អូនស្រី ពីរូបសម្រស់ដ៏ស្រស់ស្អាត ប្លែក ធ្វើឲ្យអ្នកគាំទ្ររបស់ប្អូនស្រីមើលប្អូនស្រីសឹងតែមិនស្គាល់។

ការត្រឡប់មកម្តងនេះពិតជាធ្វើមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង មិនថារូបសម្រស់ និងទឹកដមសំលេងរបស់ប្អូនស្រី។ ដោយឡែកកាលពីថ្មីៗនេះ តារាចម្រៀងវ័យក្មេងរូបនេះ ទើបតែបញ្ចេញបទចម្រៀងមួយបទ ដែលមានចំណងជើងថា "ចប់ចុះ"។ ក្នុងបទចម្រៀងមួយនេះ ប្រាកដជាធ្វើឲ្យមហាជន ជាប់ចិត្ត និងត្រូវចិត្ត យុវវ័យសម័យថ្មី ។ 

បើយោងតាមការបង្ហោះវិដេអូ របស់លោកហេង ពិទូ កាលពីថ្ងៃទី១៦ ខែមិថុនា ។ នៅក្នុងវិដេអូបទចម្រៀងមួយបទនេះ ពិតជាធ្វើឲ្យមហាជន សរសើរមិនដាច់ពីមាត់ ពីទឹកដមសំលេងរបស់ប្អូនស្រីខួច ពិតជាពិរោះខ្លាំង ជាហេតុធ្វើឲ្យចំនួនអ្នកចែករំលែក មានចំនួនច្រើន រហូតដល់ទៅ ជា៧ពាន់ និងអ្នកពេញចិត្ត ដល់ទៅជាង១ម៉ឺននាក់ហើយ ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។

តោះបើចង់ដឹងថា ពិរោះកម្រិតណានោះ កុំភ្លេចចូលស្តាប់ និងទស្សនាទាំងអស់គ្នា៖