តារាសម្តែងដ៏មានប្រជាប្រិយភាព លោក ជា លាងឈែ ដែលបានក្តោបទីផ្សារជាច្រើន មិនថា ខ្សែភាពយន្ត ឬ ថតស្ពតពាណិជ្ជកម្មផ្សេងៗ ហើយក៏ទទួលបានការកោតសរសើរពីសំណាក់មហាជនយ៉ាងច្រើន ព្រោះតែទេពកោសល្យ នៃការសម្តែងរបស់លោក ពិតជាធ្វើឲ្យអ្នកទស្សនាមើលជក់ចិត្តជាខ្លាំង។



ដោយឡែកកាលពីថ្ងៃទី១៦ កន្លងទៅនេះលោកបានធ្វើដំណើរកម្សាន្ត ហើយក៏ជ្រុះបាត់កាបូបលុយ ដោយលោកបានបង្ហោះសារថា 16/06/2020 ថ្ងៃមិញប្រហែលម៉ោង2pm ខ្ញុំបានជ្រុះបាត់កាបូបលុយពណ៌ទឹកប៊ិច នៅខេត្តសៀមរាបប្រហែលជាជ្រុះបាត់ម្តុំព្រះអង្គចេកព្រះអង្គចម បើសិនជាបងប្អូនបានដំណឹងរឺរើសបាន សូមទាក់ទងមកលេខ 086 2345 71 ខ្ញុំសុំតែកាតធនាគារ អត្តសញ្ញាតិបត្រ បណ្ណបើកបរមកវិញទេ។ សូមបងប្អូនជួយផ្សព្វផ្សាយបន្តផង សូមអរគុណ..."។







បន្ទាប់ពីការបង្ហោះសារ និងមានសារព័ត៏មានជាច្រើនបានយកទៅចុះផ្សាយអំពីដំណឹងនេះ ក៏មានបងប្រុសចិត្តល្អម្នាក់ គាត់រើសបានហើយ ក៏ប្រគល់ជូនតារាសម្តែងយើងវិញ ។ ដោយលោក ជា លាងឈែ បានបង្ហោះសារអរគុណចំពោះទឹកចិត្តដ៏ល្អរបស់បងប្រុស ថា "បងប្រុសចិត្តធម៌ រីន រាយ គាត់រើសបានហើយគាត់បានប្រគល់អោយខ្ញុំវិញហើយ ខ្ញុំពិតជាត្រេកអរណាស់ ហើយក៍អរគុណបងខ្លាំងណាស់ ចំពោះគុណមួយនេះ ហើយក៍សូមអរគុណដល់បងប្អូន មិត្តភ័ក្ត និងPage ABC បានជួយផ្សព្វផ្សាយ និងshareបន្ត????"។












ប្រភព៖ ជា លាងឈែ