សង្គមជីវិត ច្រវ៉ាក់លោកី ឥតក្តីមេត្តា ធ្វើឲ្យជីវិតក្មេងតូចម្នាក់ ដែលរាល់ថ្ងៃរស់នៅលំបាកលំបិនណាស់ ព្រោះតែកើតមកមានជំងឺមហារីកគ្រាប់ឈា មហើយឪពុកម្តាយក្រ មិនអាចមើលថែបានដិតដល់ ព្រោះត្រូវទៅរកប្រាក់យកមកព្យាបាលកូន ឲ្យជាសះស្បើយដូចកូនគេធម្មតា ឲ្យគាត់បានមើលឃើញពិភពលោកមួយនេះ ថាស្រស់ស្អាតកម្រិតណា ហើយក៏សង្ឃឹមថា បងប្អូននិងជួយដល់គាត់ផង។

ឪពុករបស់ក្មេងខំប្រឹងទៅធ្វើការឆ្ងាយកូន ដើម្បីបានប្រាក់មកព្យាបាលកូន ឲ្យបានជាសះស្បើយ តែនៅពេលនេះ គាត់ពិតជាលំបាកខ្លាំងណាស់ ព្រោះតែជំងឺកូវីដ ធ្វើឲ្យគាត់មិនអាចធ្វើការបាន មិនអាចរកប្រាក់បាន មកយកព្យាបាលកូនរបស់គាត់។ ក្នុងនាមជាឪពុកម្នាក់ ពិតជាមានការឈឺចាប់ណាស់ ឃើញកូនរបស់ខ្លួកំពុងតែឈឺ តែខ្លួនមិនអាចមានលទ្ធភាពនៅក្នុងជួយដល់កូនរបស់ខ្លួនបាន។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មូលនិធិសប្បុរសធម៌នៃ គយក បានបង្ហោះសារថា "ញុំចង់ផ្តល់ការឧបត្ថម្ភសម្រាប់សង្រ្គោះ ទារកម្នាក់នេះ តើមានអ្នកចង់ចូលរួម ចំណែកដែរឬទេ? គេពិតជាគួរឲ្យអាសូរ ខ្លាំងណាស់ កើតមកមិនបានប៉ុន្មានខែផង ក៏ទទួលរងនូវជំងឺមហារីកគ្រាប់ឈា មទៅហើយ... គ្រួសាររបស់គេលំបាកណាស់ ដោយរូបគេ ត្រូវការបញ្ចូលឈា មជាច្រើន..... ហ៊ឹម..ទោះបីជាមានសង្ឃឹមប៉ុណ្ណាក៏ដោយ ក៏ខ្ញុំចង់ធ្វើអ្វីៗឲ្យអស់ពីលទ្ធភាពសម្រាប់ក្មេងដ៏គួរ អោយអាណិតម្នាក់នេះដែរ....
ខាងក្រោមនេះគឺជាលេខកុងសម្រាប់ការជួយ ឧបត្ថម្ភដល់ក្មេងម្នាក់នេះ...... ABA = 000582162 (Phorn Phalla)/ ACLEDA = 18000026228515 (Phorn Phalla)/ Tell= 012 324711; 093 324711 សូមអរគុណ...."។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានឲ្យដឹងទៀតថា "ឪពុកខំធ្វើនៅថៃ ដើម្បីបានកំរៃ មកមើលកូន.....សូមអានពាក្យពេចន៍ របស់ឪពុកក្មេង?"។


ប្រភព៖ មូលនិធិសប្បុរសធម៌នៃ គយក