ខេត្តបាត់ដំបង៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្ញៀវម្នាក់ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តឹងពីម្ចាស់អាហារដ្ឋាន ថាបានធ្វើសកម្មភាពចាប់អូសដៃកូនស្រីម្ចាស់ហាង ចូលក្នុងបន្ទប់ទឹកបម្រុងចាប់រំលោ ភតែមិនបានសម្រេច ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះសុង ប៊ុនលឿន ហៅចិន ភេទប្រុស អាយុ៣០ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឌ.ល.ហ អាយុ១៥ឆ្នាំ ជាកូនបង្កើតរបស់ម្ចាស់អាហារដ្ឋានយីហោHappy 88 រស់នៅភូមិឃុំជាមួយគ្នា។

នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យបានទៅផឹកស៊ីនៅហាងរបស់នាង ស្រាប់តែដល់ពេលស្រវឹង ក៏បានឃើញក្មេងស្រីរងគ្រោះដើរកាត់តុជនសង្ស័យ ជនសង្ស័យក៏ស្ទុះទៅចាប់អូសដៃចូលក្នុងបន្ទប់ទឹក រួចធ្វើសកម្មភាពចាប់អោបថើបនាង ហើយជនរងគ្រោះក៏បានស្រែកហៅឲ្យគេជួយ ទើបជនសង្ស័យលែងដៃពីនាងវិញ។ ក្រោយពេលកើតហេតុ ជនសង្ស័យក៏បានត្រឡប់ទៅផ្ទះវិញ ។ លុះដល់ព្រឹកឡើងថ្ងៃទី១៨ សមត្ថកិច្ចក៏បានទៅឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធីការដ្ឋាននគរបាលស្រុងមោងឫស្សី ដើម្បីផ្តន្ទាទោសតាមច្បាប់៕