អុឹម ជីរ៉ា ចេញមុខសូមអង្វរ កុំឲ្យយាយ ស្រួយ និងអ្នកនាង Love Riya ប្តឹង តារាល្បី សុខា អី ព្រោះបើប្តឹងក៏មិនបានអីមកវិញដែរ បានត្រឹមតែដេកគុក...
-

ភ្នំពេញ ៖​  សុខា មួយរយៈនេះមានភាពលេចធ្លោខ្លាំង បន្ទាប់ពីមានទំនាស់ជាមួយលោក អុឹម ជីវ៉ា តារាសម្តែង ម៉ាដូណា និងបុគ្គលមួយចំនួនទៀត តាមរយៈការ Live វិដេអូ ជេគេពេញហ្វេសប៊ុក ។

ប៉ុន្តែយ៉ាងណាមិញនៅមុខនេះបន្តិចគេបានឃើញថា  អុឹម ជីវ៉ា បានបង្ហោះសារអំពីរឿងសុខា នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា  ៖ ដោយមានការសំណូមពរពីបងប្អូនថា ហេតុអីបងជីវ៉ា មិនធ្វើការឡាយតបទៅសុខាវិញចឹង?ឬបងជីវ៉ាឯងសម្តែង?? ប្អូនៗខ្លះមិនទាន់បានជួបតារា TikTok ល្បីផង ម្នាក់ៗគាត់នាំគ្នារអ៊ូគ្រប់គ្នាទៅហើយ មានដូចជា ប្អូន ស្រួយ , ប្អូន love riya, ប្អូនតានៅបារាំង ល. ចុះទម្រាំបានរស់នៅរួមការងារជាមួយគ្នារយៈពេល រាប់ខែដូចពួកខ្ញុំទៀតនិងទៅជាយ៉ាងណា ?

ពេលសុខាជេខ្ញុំហេតុអីខ្ញុំមិនឡាយជេវិញ ?? ព្រោះដោយសារតែខ្ញុំដឹងចរិកសុខាច្បាស់ណាស់ថាសុខាចង់បានអីនិងសុខាខ្លាចអី.. ព្រោះតែចរិកនិងហើយដែលធ្វើអោយខ្ញុំនិងក្រុមការងារដើចេញពីសុខា តែបងសូមអោយប្អូនៗដែលមានមុខមាត់កិត្តិយសដូចជា ប្អូន ស្រួយ , ប្អូន love Riya , និងប្អូន តានៅបារំាង . ល. សូមកុំប្តឹងអី បើប្តឹងក៏មិនដឹងបានអីមកវិញទេ វីវរ នាំអោយវ៉ល់ពេញគុកទៀត  បើខឹងខ្លាំងហៅទៅព្រមានធ្វើកិច្ចសន្យាទៅបានហើយ តែបើនៅតែដដែលទៀត ចាត់ការតាមផ្លូវច្បាប់ទៅ ចៀសវៀង កុំអោយគាត់ឡាយដោះខោអាវ ឡាយ ជេម៉ែឪគេពេញ Facebook មើលទៅគឺជាទង្វើអសិលធម៌ក្នុងសង្គមណាស់ ។

មកដល់ម៉ោងនេះខ្ញុំនៅតែទទួលស្គាល់កំហុសខ្ញុំថា ខ្ញុំអ្នកខុសដែលកន្លងមកហៅសុខាមកភ្នំពេញ ដើម្បីកែប្រែជីវិតថ្មី អោយក្លាយជាមនុស្សល្អក្នុងសង្គម តែការកែប្រែរបស់ខ្ញុំគឺមិនអាចកែសុខាទៅមុខបានមែន ហើយក៏គ្មានពាក់ព័ន្ធគ្នាអីទៀតដែរតែបើបងប្អូនណា ចង់យកសុខាទៅកែបន្តរសូមអញ្ជើញយកទៅកែទៅ ហើយខ្ញុំក៏ចូលរួមអបអរសាទរដែរ ហើយខ្ញុំក៏ចាំមើលអ្នកគ្រូម្នាក់ដែលអ៊ួតខ្លួនថានិងកែសុខាអោយបាន ដោយប្រើសំដីវ៉ៃប្រហារមកលើខ្ញុំនិងបងប្អូនមួយចំនួនទៀត តែឥឡូវគាត់កែបាន 5%ហើយ  លឺអ្នកគ្រូវែនតានិងនិយាយហើយចង់សើច បើអ្នកគ្រូកែសុខាបាន ! ខ្ញុំជូនអ្នកគ្រូ 1000$ ! លុយនេះទុកសំរាប់ជូនអ្នកគ្រូទៅបើកថ្នាំនៅមន្ទីពេទ្យរុស្សុីផ្នែកជំងឺផ្លូវចិត្ត ! ចង់ប្រាប់អ្នកគ្រូថា អ្នកគ្រូកុំភ្លេចហៅសុខាអោយនៅផ្ទះជាមួយដូចខ្ញុំផង បើចឹងជួយសុខា កុំយកសុខាទៅដើម្បីតែជួយឡាយលក់ខោអាវណា ព្រោះអ្នកគ្រូចាស់ហើយ កុំអំនួតដូចសុខាពេក ធ្វើបានចាំនិយាយ បើមិនទាន់ស្គាល់ចរិកសុខាពិតកុំអាលអ៊ួតប្រយ័ត្នក្អួតឈាមដូចអុឹមជីវ៉ា ។

ខ្ញុំចាំមើលតែអ្នកគ្រូទេ អ្នកគ្រូអើយ ។