ពិតជាអាសូរណាស់ លោកតាកំសត់ ខំប្រឹងឲ្យតត្រុក ដើររើសអេតចាយលក់ ព្រោះតែក្រពះ លោកតាមប្រាប់ថា...មានវិដេអូ
-

បើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មូលនិធិសប្បុរសធម៌នៃ គយក បានបង្ហោះសារយ៉ាងកំសត់ពីជីវិតរបស់លោកតា កំសត់ម្នាក់ដើររើសអេតចាយ ក្នុងមួយថ្ងៃបានតែ១០០០រៀល ប៉ុណ្ណោះក្នុងមួយថ្ងៃ មិនដឹងជាទិញអ្វីបានទេ ព្រោះតែពេលនេះ គាត់កំពុងតែគ្មានអ្វីហូបទេ សូមបងប្អូនជួយគាត់ផង។

នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "ចាស់ៗហើយ...??មិនដឹងថាត្រូវរកអីដើម្បីរស់នោះទេតួរយ៉ាង ដូចជាលោកតាដ៏កំសត់ម្នាក់ នេះអ៊ីចឹង គឺលោកនៅតែខំប្រឹងឲ្យតត្រុក ដើម្បីដើររើសអេតចាយ គ្រាន់បានកំរៃខ្លះដើម្បីរស់ ។ តែបងប្អូនអើយ ក្រោយពីខ្ញុំបានសម្ភាសន៍គាត់ហើយ វារឹតតែធ្វើឲ្យ ខ្ញុំនឹកស្មានមិនដល់ទៅទៀត ព្រោះថារយៈ ពេល២ថ្ងៃ លោកតាបានលក់សំបកដបទាំងនោះ ដោយទទួលបានប្រាក់មិនដល់១០០០រៀលផង?? ។

ហ៊ឹម....បើបងប្អូនបានឃើញហើយ ចេះតែនាំគ្នាជួយផងទៅ ចាស់ៗអស់ហើយមិនដឹងរកអីបានទៀតទេ។ #ជួយដើម្បីផ្ដល់ស្នាមញញឹម #ជួយដើម្បីផ្ដល់ក្តីសង្ឃឹម #មូលនិធិសប្បុរសធម៌នៃគយក"។

មានវិដេអូ៖


ប្រភព៖​ មូលនិធិសប្បុរសធម៌នៃ គយក