កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាស្នេហាពិតវាជាការសំខាន់ណាស់ដែលត្រូវយល់ជាមុនថាតើស្នេហាពិតជាអ្វី។ អ្វីដែលសំខាន់គឺស្នេហាពិតមានន័យថាអ្នកមានភាពស្និទ្ធស្នាលមិនចេះរីងស្ងួតនិងមិនអាចបំភ្លេចបាននិងគ្មានការគោរពនិងភក្តីភាពចំពោះដៃគូរបស់អ្នក។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Laii La បានធ្វើការបង្ហោះរៀបរាប់នៅមុននេះនបន្តិចដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « Happy birthday to me 18.06.2020?Thanks my husband Tong Chheng មនុស្សប្រុសដែលតាមចិត្តខ្ញុំគ្រប់រឿង យល់ពីខ្ញុំគ្រប់ពេល ព្រមអោយគ្រប់យ៉ាង ទោះជាដឹងថាពេលខ្លះខ្ញុំបំផ្លាញក៏ព្រមអោយបំផ្លាញដែលធ្វើយ៉ាងមិចអោយតែខ្ញុំសប្បាយចិត្តនឹងមានក្តីសុខ អរគុណការស្រលាញ់ផ្តល់តម្លៃនឹងទំនួលខុសត្រូវមកលើអូន the right person for meតាំងពីស្រលាញ់គ្នាមកដល់ពេលនេះបងមិនដែលអោយអូនគិតច្រើន នឹងមិនដែលទុកអូនចោល អរគុណbabeដឹងថាបងរវល់ណាស់តែនៅតែឆ្លៀតធ្វើគ្រប់យ៉ាងដើម្បីអូនទៀត បងមិនដែលនិយាយចោល អ្វីដែលអូនចង់បានបងមិនដែល say no ទង្វើបងធ្វើគ្រប់យ៉ាងអោយតែអូននឹងអ្នកជុំវិញខ្លួនមានក្តីសុខ អរគុណសំរាប់កាដូរឆ្នាំនេះ ស្រលាញ់ទាំងអស់រំភើបចង់គាំងហើយយំអត់ចេញទេ តែស្រលាញ់អ្នកទិញអោយជាងគេលើលោក ហើយក៏អរគុណអ្នកទាំងអស់គ្នានៅពាក្យជូនពរ អត់សុំអីច្រើនទេឆ្នាំនេះសុំតែបងពេទ្យស្រលាញ់ខ្ញុំបែបនេះរហូតទៅ Drama តិចហើយបងប្អូនតែជាអារម្មណ៏ពិត » ៕









