ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញាលួច (ឆក់) ដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ម៉ូតូ៣គ្រឿង កិច្ចប្រតិបត្តិការធ្វើឡើងស្ថិតនៅក្នុង ហាងមីហិរ ស្ថិតក្នុងក្រុមទី៧ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ កាលពីវេលាម៉ោង១៩ និង០០នាទី នៅថ្ងៃទី១៨.ខែមិថុនា ឆ្នាំ២០២០ ។

យោងតាមរបាយការណ៍មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ៖ ១-ឈ្មោះ ទាវ ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត ។ ២-ឈ្មោះ សុខ ទី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត ។ ៣-ឈ្មោះ ពៅ រ៉ាហ្វ័រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ ។ ៤-ឈ្មោះ ឈុន រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ស្រុកពញាក្រែក ខេត្ដក្រចេះ ។ ៥-ឈ្មោះ ជិន ពេជ្រ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ស្រុកពាមរ ខេត្ដព្រៃវែង ។ ៦-ឈ្មោះ វណ្ណ បូរ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត សង្កាត់អូរជ្រៅ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ។

វត្ថុតាងរួមមាន ៖ ម៉ូតូចំនួន៣គ្រឿង ១-ម៉ូតូម៉ាកហុងដា C-១២៥ ព៌ណស សេរី២០១៦ ឡើងតែមឆ្នាំ២០២០ ។ ២-ម៉ូតូម៉ាកហុងដា C-១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ។ ៣-ម៉ូតូម៉ាកហុងដា C-១២៥ ពណ៌ក្រហម សេរីឆ្នាំ២០២០ ។
ប្រភពដដែលបានបន្តថា ៖ ដោយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ចន្លោះពីម៉ោង១៤ និង០០នាទី ទៅម៉ោង១៥ និង០០នាទី ពួកគេធ្វើសកម្មភាពឆក់នៅម្ដុំអូរសំអាត ស្ថិតនៅក្នុងភូមិ២ សង្កាត់៣ ក្រុង-ខេត្ដព្រះសីហនុ ដោយជនរងគ្រោះជាជនជាតិចិន ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ពួកគេតែងតែធ្វើសកម្មភាពនៅពេលយប់ ទៅលើជនរងគ្រោះភាគច្រើន ជាជនជាតិចិន ដែលដើរតាមផ្លូវម្នាក់ឯង ។ រាល់ពេលដែលពួកគេធ្វើសកម្មភាពលួច (ឆក់) តែងតែជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ និងម៉ូតូហុងដាសេ១២៥ ពណ៌ស ឡើងសេរីឆ្នាំ២០២០ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី និងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ៕
ប្រភព៖ cambodiapolice