ទប់អារម្មណ៍សិន ! មុនចេញ «អាល់ប៊ុម លលាដ៍ក្បាល» វណ្ណដា ប្រាប់គន្លឹះសំខាន់ៗ ៦ ដែលអ្នកគួរធ្វើមុននិងស្តាប់បទចម្រៀងនៅក្នុង អាល់ប៊ុម មួយនេះ...
-

ភ្នំពេញ៖ ភាគច្រើន យុវវ័យនាពេលបច្ចុប្បន្ន ប្រាកដជាបានស្គាល់ច្បាស់ពី តារាចម្រៀងប្រុសវ័យក្មេង វណ្ណដា ដែលស្ថិតក្នុងផលិតកម្ម បារមី​ កំពុងតែទទួលបានកេរ្តិ៍ឈ្មោះ ល្បីល្បាញខ្លាំង ទាំងក្នុងស្រុកនិងនៅក្រៅស្រុក ។

ជាពិសេស រាល់បទចម្រៀងរបស់លោក មួយបទៗ សុទ្ធតែ​មានអ្នកគាំទ្រ និង ខ្ទង់លានដងឯណោះ នៅក្នុងបណ្តាញសង្គមយូធូប ហើយបទរបស់លោក មានគ្រប់រសជាតិ មិនថា បែបយុវវ័យ ស្នេហា បែបរៀបរាប់ពីជីវិត និងការស្រលាញ់ទៅលើគ្រួសារជាដើម។

យ៉ាងណាមិញមុនចេញ អាលប៊ុម របស់ខ្លួនជាផ្លូវការ តារាចម្រៀងប្រុសវ័យក្មេង វណ្ណដា ក៏បានធ្វើរឿងមួយដែលមិនធ្លាប់បានមានតារាចម្រៀងនៅក្នុងប្រទេសកម្ពុជា រូបណាធ្លាប់បានធ្វើពីមុនមក នោះគឺ « គន្លឹះ ទាំង ៦ នៅក្នុងអាលប៊ុម លលាដ៍ក្បាល មួយនេះ » ដែរជាអាល់ប៊ុម មួយប្រភេទដែលបានបង្កប់ដោយភាពអាថ៍កំបាំងខ្លាំងរបស់ វណ្ណដា ។

បន្ទាប់មកទៀត វណ្ណដា ក៏បានប្រាប់អ្នកស្តាប់ទាំងអស់គ្នាឲ្យដឹងផងដែរថា ៖ អាល់ប៊ុម លលាដ៍ក្បាលនិងប្រាប់អ្នកអំពីដំណើរជីវិតរបស់អ្នកដែលស្រដៀងទៅនិងវដ្តជីវិតរមនុស្សទូទៅ កើត ចាស់ ឈឺ និងកើតម្តងទៀត ដោយមិនបានជ្រើសរើសយក ការស្លា ប់ ដើម្បីបញ្ចប់រឿង។  អ្នកទាំងអស់គ្នាគួរតែអានគន្លឹះ៦ ចំណុចនេះមុននិងស្តាប់ ៖

១. សូមស្តាប់ចម្រៀងនីមួយៗនៅក្នុងអាល់ប៊ុននេះតាមលេខរៀង 

២. ត្រូវច្បាស់ថាមិនមានសម្ពាធ ពីខាងក្រៅមុននិងស្តាប់ 

៣ . ពេលដែលចប់បទទី ៩ សូមសម្រាក ១០ នាទី

៤ . នេះជាពេលវេលា សម្រាប់អ្នកដែល ខូចចិត្តរឿងស្នេហា បណ្តែតអារម្មណ៍

៥ . សូមស្តាប់ VOICE MEMO ដោយយកចឹត្តទុកដាក់ 

៦ . សូមដាក់អារម្មន៍ ស្ត្រេស ឈឺចាប់ ស្តាប់បទបន្ទាប់រួចឈប់គិត ឈប់ខ្វល់និងបំភ្លេចវាចោលចុះ ៕