កណ្ដាល៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ មានវិដេអូឃ្លីបមួយត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ធ្វើការចែកចាយតៗគ្នាយ៉ាងច្រើន ពីសកម្មភាពរថយន្តមួយគ្រឿងមួយ ដែលកំពុងបើកឆ្លងផ្លូវរថភ្លើង តែមិនផុត ក៏ត្រូវរថភ្លើងបុកចំផ្នែកខាងក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាត តែសំណាងហើយដែលមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ស្ថិតក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

នៅក្នុងវិដេអូឃ្លីបនោះ ត្រូវបានបង្ហាញឲ្យដឹងថា រថយន្តមួយគ្រឿងនោះបានធ្វើការឆ្លងកាត់ផ្លូវរថយន្តភ្លើងមួយខ្សែឆ្លងកាត់ បន្ទាប់រថយន្តម៉ាក Ford Ranger ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AC-2252 មិនបានឈប់នោះទេ ដោយព្យាយាមបើកទៅមុខឲ្យផុតដើម្បីបានទៅមុនរថភ្លើង ប៉ុន្តែមិនបានសម្រេចក៏ត្រូវរថភ្លើង បុកចំផ្នែកខាងក្រោយពេញទំហឹងតែម្តង។ នៅក្នុងវិដេអូមួយនេះ គេសង្កេតឃើញទៀតថា បន្ទាប់ពីរថភ្លើងបុកហើយ រថយន្តខាងលើក៏ខ្ទៀតទៅម្ខាងទៀតនៃកំណាត់ផ្លូវដែក ដោយរងការខូចខាតពេញទំហឹងផ្នែកខាងក្រោយ ព្រោះថារថភ្លើងមិនអាចជាន់ហ្រ្វាំងឈប់ភ្លាមៗដូចរថយន្តនោះទេ៕
មានវិដេអូ៖