លោក ផែង វណ្ណៈ ចុះចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ១០០គ្រួសារ ដែលរងផលប៉ះពាល់ដោយ...
-

កាលពីថ្ងៃទី១៩​ ខែមិថុនា ឆ្នាំ២០២០ យេីលោកផែង​ វណ្ណៈ  និង​ ឧកញ៉ា​ លី​ ឈុន​អ៊ូ​ ព្រមទាំង​ប្អូន​ប្រុស​ ថេង​ រឹទ្ធី​ ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ដៃនៅ​ផ្សារ​ពោធិ៍​កន្លែង​ បានចុះ​ចែក​អំណោយ​ជូន​ពលរដ្ឋ​ក្រីក្រ​ ១០០​ គ្រួសារ​ ដែល​រងផលប៉ះពាល់​ដោយបញ្ហា​កូវីដ​ ១៩​ នៅ​ ឃុំ​ ព្រៃឃ្នេស​ ស្រុក​ មេសាង​ ខេត្ត​ ព្រៃ​វែង​ ។ អំណោយ​ក្នុង​មួយគ្រួសារៗទទួលបាន​ អង្ករ​ ២០​ គីឡូក្រាម​ មី១កេស​ ត្រី​ខ​ ១០កំប៉ុង​ ទឹកត្រី​ ២ដប​ ទឹក​ស៉ីអ៉ីវ​ ២ដប​ ស្កស​ ១គីឡូក្រាម​ ក្រម៉ា​ ១​ មួកសុវត្ថិភាព​ ១​ ទឹក​ជេល​លាងដៃ​ ២​ ដប​ ថវិកា​ ៤​ ម៉ឺន​រៀល​ ។

សូមគោរព​អរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បានរួម​ចំណែក​ឧបត្ថម្ភ​ដល់ប្រជាពលរដ្ឋ​ដែលមានការខ្វះខាត​ទាំង​ ១០០​ គ្រួសារ​នេះ​ ។ សូមគោរព​ជូនពរ​សប្បុរសជន​ទាំង​អស់​ជួបប្រទះ​តែសេចក្ដីសុខ​ សេចក្ដី​ចំរើន​ ជានិច្ច​និរន្ត​ ។

ប្រភព៖ លោក ផែង វណ្ណៈ​