ភ្នំពេញ ៖ លោក ឈិន បូរី ដែលត្រូវបានគេស្គាល់ជាម្ចាស់លក់គ្រឿងសំណង់ឈិន បូរី ត្រូវជាក្មួយបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានស្លា ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយសារគាំងបេះដូង ។

យ៉ាងណាមិញនៅមុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖ Happy birthdays to me 20.06.2020 ឆ្នាំថ្មីសង្ឃឹមថាជីវិតខ្ញុំនិងកាន់តែរឹងមាំ ស្រស់បំព្រង ហើយ មិនឈឺចាប់ដូចពេលនេះ
រយះកាលកន្លងមកនេះខ្ញុំជួបរឿងឈឺចាប់ផ្ទួនៗគ្នាជារៀងរាល់ថ្ងៃ ហើយកាន់តែជិតដល់ថ្ងៃកំណើតរបស់ខ្លួនភាពឈឺចាប់កាន់តែច្រើនឡើងៗទាំងអយុត្តិធម៍ ហើយពេលនេះក៏ត្រូវជួបរឿងសោកសៅក្នុងការបាត់បង់ក្មួយប្រុសសំណព្វចិត្តដែលធ្លាប់រស់នៅជាមួយគ្នាតាំងពីតូច តែអ្វីដែលខ្ញុំមានជាប្រចាំគឺស្នាមញញឹម និង ភាពរឹងមាំ ទោះបេះដូងដក់ជាប់នូវតំណក់ទឹកភ្នែករាប់លានតំណក់ក៏ដោយ

ម៉ោង 5 ព្រឹកនេះ ជាពេលដែលស ពក្មួយសំលាញ់ត្រូវបានហែរយកទៅបញ្ចុះនៅស្រុកកំណើត នាស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ តែម្តាយមីងមិនមានវត្តមានទេ មីងទទួលស្គាល់ថាមីងរឹងមាំណាស់ក្នុងការចូលរួមធ្វើកោសល្យវិច័យសាកសពរបស់ក្មួយ និង ជួយចាត់ចែងពិធីបុណ្យនៅចំពោះមុខប៉ាម៉ាក់ក្មួយ និង ញាតិមិត្តបងប្អូនទាំងអស់ក្នុងពិធីបុណ្យ តែក្រោយខ្នងមីងទទួលយកការចាកចេញរបស់ក្មួយមិនបានទេ ព្រោះមីងស្រឡាញ់ក្មួយណាស់ ក្មួយគឺជាក្មួយទីមួយក្នុងគ្រួសារមីង មីងសន្យាថានិងរឹងមាំជាងមុនដើម្បីមើលថែរនិងចាំលើកកំលាំងចិត្តដល់ម៉ាក់របស់ក្មួយ តែមីងមិនអស់ចិត្តថាហេតុអីបានជាក្មួយដាច់ចិត្តទៅចោលម៉ាក់របស់ក្មួយអញ្ចឹង ? ក្មួយដឹងហើយពីការឈឺចាប់ដោយព្រាត់រស់រវាងក្មួយនិងកូនស្រីក្រោយលែងលះដែលគេមិនអោយក្មួយជួបកូន ចុះទំរាំក្មួយនិងម៉ាក់ប៉ាក្មួយដែលព្រាត់ស្លាប់តើពួកគាត់ឈឺចាប់យ៉ាងណា ? ដឹងហើយថាម៉ាក់ប៉ាក្មួយស្រលាញ់ក្មួយខ្លាំងយ៉ាងណា ហើយគាត់មិនអាចរស់អត់ក្មួយបានទេ ។
ឆ្នាំថ្មី សូមអោយខ្ញុំកាន់តែរឹងមាំជាងមុន













