ចុមខ្លាំងបាត់! បើករថយន្តបុកសមត្ថកិច្ចពេញៗ បណ្តាលឲ្យរងរបួស រួចក៏បើករត់គេច តែចុងក្រោយក៏ត្រូវ...
-

ភ្នំពេញ​៖  កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​សុក្រ ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ ត្រង់ចំណុច​ច្រកចូល​វត្ត​អង្គ​តា​មិញ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណៈពេលដែលសមត្ថកិច្ច​ម្នាក់​កំពុងតែ​សម្រួល​ចរាចរណ៍ជូនបងប្អូន ស្រាប់​តែមាន​បុរស​ម្នាក់​បើករថយន្ត​ទៅបុក​គាត់​ឲ្យ​រងរបួស ហើយ​ព្យាយាម​បើក​រត់​តាំងពី​ផ្លូវជាតិ​លេខ​៤ ទៅ​ផ្លូវ​វ៉េងស្រេង ចូលទៅ​ផ្លូវ​បេតុង​ច្រកចូល​វត្ត​អង្គ​តា​មិញ បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​អ្នកធ្វើដំណើរ​តាមផ្លូវ​យ៉ាងខ្លាំង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបើកបុកសមត្ថកិច្ច ម៉ាក ឡិច​ស៊ី​ស RX400h ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AU 2064។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ី បើកបរដោយបុរសម្នាក់ ជិះតាមបណ្តោយផ្លូវ ជាតិ​លេខ​៤ លុះដល់រង្វង់មូលចោមចៅ ស្រាប់តែទៅបុកសមត្ថកិច្ច កំពុងតែសម្រួលចរាចរំ៍ឲ្យរងរបួស ហើយក៏ព្យាយាមបើករត់ តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង​រហូតដល់​ស្តុ​ប​ទួល​ពង្រ ក៏​បត់​ចូល​ផ្លូវ​បេតុង​ច្រកចូល​វត្ត​អង្គតា​មិញ ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដេញចាប់បាន បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​មានការ​កកស្ទះ ដល់​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​តាមផ្លូវ​បាន​ឈប់​មើលព្រោងព្រាត​។

បច្ចុប្បន្នសមត្ថកិច្ច​​ក៏បាន​នាំ​ទាំង​រថយន្ត​និង​ជនបង្កទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន ដើម្បី​ដោះស្រាយ​តាមផ្លូវច្បាប់៕