កណ្តាល៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹងពីជីដូនក្មេងស្រី នៅចំណុចកើតហេតុផ្ទះជនសង្ស័យសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យត្រូវជាឪពុកបង្កើតឈ្មោះ ម.ម មានអាយុ២៥ឆ្នាំ ជនជាតិខ្មែរទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ត្រូវឃាត់ខ្លួន ។ ជនរងគ្រោះឈ្មោះ ម.ល មានអាយុ៨ឆ្នាំ មុខរបរជាសិស្ស ជនជាតិខ្មែរ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើក្មេងស្រីរងគ្រោះ និងជនសង្ស័យ បាននៅផ្ទះជាមួយគ្នា និងហូបបាយជុំគ្នារួច ជនសង្ស័យក៏បានផឹកស្រាបៀរ ហើយមានសភាពស្រវឹង ក៏នឹកចង់រួម ភេ ទ ដោយខ្លួនជាបុរសពោះម៉ាយ ប្រពន្ធរត់ចោលជាយូរឆ្នាំមកហើយ ភ្លាមនោះបានបង្ខំកូនស្រីបង្កើត របស់ខ្លួនរួ មភេ ទរហូតបានសម្រេច។ រហូតមកដល់ម៉ោងប្រហែល ប្រាំបីយប់ ពេលជីដូនជនរងគ្រោះត្រលប់មកពីធ្វើការវិញ ជនរងគ្រោះបាននិយាយប្រាប់ថាប៉ាបានចាប់ខ្ញុំរំ លោ ភខ្លួន ពេលលឺដូច្នេះ ជីដូនខឹង ហើយបានរត់មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលដើមមៀន ចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួចបញ្ជូនមកកាន់អធិការដ្ឋាននគបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានរំ លោ ភកូនស្រីបង្កើតរបស់ខ្លួនពិតប្រាកដមែន ហេីយធ្លាប់រំ លោ ភបានចំនួនបីដងមកហេីយនិងធ្លា ប់បានប្រើប្រា ស់ គ្រឿ ងញៀ នអស់រយៈពេល១ឆ្នាំមកហេីយ៕