ភ្នំពេញ ៖ បងប្អូនច្បាស់ជាធ្លាប់បានស្គាល់ហើយថាលោក ប៊ុន រតនា គឺជាអ្នកដឹកនាំវ័យក្មេងម្នាក់ដែលទទួលបានភាពល្បីល្បាញខ្លាំងប្រចាំលិតកម្ម ថោន ដែលមានស្នាដៃខ្ពស់ បើគិតមកទល់ពេលនេះគឺអស់រយៈពេលជាង១០ឆាំងហើយ ។

យ៉ាងណាមិញនៅក្នុងថ្ងៃនេះដែរលោកបានសម្តែងអារម្មណ៍រំភើបយ៉ាងខ្លាំងបន្ទាប់ពី ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្តល់គោរមងារជា ឧកញ៉ា ជូនដល់លោក ហើយលោកក៏បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមដោយមានខ្លឹមសារយ៉ាងដូច្នេះផងដែរថា ៖ ?ទូលព្រះបង្គុំសូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្តែងថ្វាយនូវអំណរអរគុណ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហមុនី ដែលព្រះអគ្គសពព្រះរាជហរទ័យប្រោសប្រទានប្រទានបរមងារ “ឧកញ៉ា” ដល់ទូលព្រះបង្គំ។

ទូលព្រះបង្គុំនិងក្រុមគ្រួសារសូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហមុនី និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តទូទាំងប្រទេសជាអង្វែងតរៀងទៅ៕? ៕







