ភ្នំពេញ៖ គ្រាន់តែឭឈ្មោះ ទ្រី ដាណា បងប្អូនក៏បានស្គាល់បាត់ទៅហើយ ព្រោះអី ទ្រី ដាណា ជាឈ្មោះរបស់បងស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាត ជាមនុស្សចិត្តល្អ និងមានបេះដូងជ្រះថ្លា តែងតែជួយទៅដល់មនុស្សជាច្រើនដែលបានជួបការលំបាកផ្សេងៗ មិនថា ជីវិតរស់នៅប្រចាំថ្ងៃ ។

បាទនៅកាលពីព្រឹកមិញនេះដែរបានឃើញថា បងស្រី ទ្រី ដាណា គាត់បានបន្តជួយប្អូនស្រីម្នាក់ទៀតហើយ ដោយប្អូនស្រីមានជីវភាពលំបាក ដើរមិនកើតអង្គុយបានតែនៅលើរទេះ ព្រោះតែអាណិតអាសូរពេក បងស្រី ទ្រី ដាណា ក៏បានជួយជាដើមទុនរកសុី ដូចជាផ្តល់ជា ផលិតផល និងទឹកប្រាក់មួយចំនួនផងដែរ ដើម្បីឲ្យប្អូនស្រីម្នាក់នោះយកទៅចាប់ផ្តើមជីវិតថ្មីនិងមានចំណូលដើម្បីចិញ្ចឹមកូន និងខ្លួនឯងផងដែរ ។
បន្ទាប់ពីបានឃើញដូច្នេះហើយ មានប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានធ្វើការសម្តែងអារម្មណ៍រំភើបរីករាយ យ៉ាងខ្លាំង ជំនួសប្អូនស្រីម្នាក់នោះ និងកោតសរសើរយ៉ាងខ្លាំងទៅដល់ទឹកចិត្តដ៏ល្អជ្រះថ្លារបស់បងស្រី ទ្រី ដាណា ដែលបានជួយផ្តល់ជីវិតថ្មីទៅដល់ប្អូនស្រីម្នាក់នោះផងដែរ ។ តោះកុំឲ្យខាតពេលយូរសូមប្រិយមិត្តទស្សនាវិដេអូរបស់បងស្រី ទ្រី ដាណា នៅខាងក្រោមនេះទាំងអស់គ្នា ៖







