ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែកយ៉ាងច្រើន ពីជីវិតរបស់លោកពូពិការម្នាក់ ប្រើក្តាដាក់កង់ និងប្រើដៃសម្រាប់រុញ ដោលទៅមុខ ដើម្បីរកប្រាក់ យកមកចិញ្ចឹមជីវិត រស់កំដរជីវិតដែលនៅសេសសល់មួយនេះ។

ជីវិតដ៏កម្សត់មួយនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយបានធ្វើការបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានរៀបរាប់ថា « គួរឲ្យអាណិតគាត់ណាស់គ្មានរទេះរុញជិះមានតែក្តាដាក់កង់កាត់ក្តៅព្រោះតែក្រពះ(ក្រោមមេឃតែមួយតែវាសាខុសគ្នា)បេីមាន បងប្អូនណាបានឧបត្ថម្ភរទះអង្គុយមួយមិនដឹងថាគាត់សប្បាយចិត្តយ៉ាងមិចទេ »។

បន្ទាប់ពីមានការចែករំលែកតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យអ្នកនាងស្រីអូន បានបង្ហាញអារម្មណ៍ពិតអាណិតដល់លោកពូ ព្រមទាំងបានបង្ហោះសារថា "ពុទ្ធោអ្នកណាមិនអាណិត តស៊ូណាស់លោកពូ?? ខ្ញុំចង់ផ្ដល់រទេះជូនគាត់និងថវិការខ្លះដេីម្បីអោយគាត់មានដេីមទុនរកសុី?? ឃេីញគាត់មិនលេីកដៃសុំគេទេសុខចិត្តដាក់ជញ្ជីងថ្លឹងគីឡូដេីម្បីបានប្រាក់ចិញ្ចឹមជីវិត??"។








ប្រភពៈ ស្រីអូន