ឌីជេ ណាណា ផ្តាំទៅអ្នកម្តាយគ្រប់រូប ត្រូវគិតពីសុខភាពខ្លួន ក៏ដូចជាសុខភាពកូននៅក្នុងផ្ទៃ ដោយសម្រាកឲ្យគ្រប់គ្រាន់ និងកុំធ្វើការច្រើនពេក
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ពីឌីជេ ដ៏ល្បីពូកែវោហាស័ព្ទ និងជាអ្នកដោះស្រាយវិប្បត្តិស្នេហា នៅក្នុងវិទ្យុ ដើម្បីជួយដោះស្រាយជូនប្អូនៗដែលមានបញ្ហារបស់ពួកគាត់។

ឌីជេ ណាណា ដែលកំពុងតែពពោះកូននៅក្នុងផ្ទៃបន្ទាប់ពីមានសាងគ្រួសារដ៏តូចមួយ ជាមួយនិងភាពផ្អែមល្អែម ។ ដោយឡែក អំឡុងពេលមានផ្ទៃពោះ អ្នកម្តាយគ្រប់រូប ត្រូវតែមើលថែកូននៅក្នុងផ្ទៃ បានល្អ និងត្រូវប្រើកំលាំងលើសហួសហេតុ ឬ ក៏ស្មុគស្មាញខ្លាំងពេកទេ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមរបស់អ្នកនាង បានបង្ហោះសារបន្ទាប់ពីបានសម្រាកនៅក្នុងមន្ទីរពេទ្យរយៈពេលពីថ្ងៃគួរឲ្យធុញថា "ពេទ្យផ្តាំហើយផ្តាំទៀតថាឲ្យសម្រាក មិនព្រមស្តាប់ ទាល់តែបានមកដេកពេទ្យអស់ពីរយប់។ ពេលនេះបានជាហើយ ចេញពីពេទ្យថ្ងៃនេះ ផុសរូបមួយទុករំលឹកខ្លួនឯង និងម៉ាក់ៗផ្សេងទៀត សូមសម្រាកឲ្យបានច្រើនណា"។