ភ្នំពេញ៖ ថ្មីៗនេះតារាចំរៀង សាន ផានិត លើកដៃសំពះសុំសម្តេច តេជោហ៊ុនសែនអោយជួយដោយសារគាត់ត្រូវបានឧកញ៉ាម្នាក់ខ្ចីលុយ មិនព្រមសង ។

នេះបើយោងទៅតាមការបង្ហោះរបស់លោក អុឹម ជីវ៉ា នៅមុននេះបន្តិចបានបង្ហោះឲ្យដឹងថា ៖ « សូមផងបងប្អូនFacebookជួយស៊ែផង អាណិតតារាចំរៀង បង សាន ផានិតណាស់ លើកដៃសំពះសុំសម្តេច តេជោហ៊ុនសែនអោយជួយផង ដោយសារគាត់ត្រូវបានឧកញ៉ាម្នាក់ខ្ចីលុយ 9000$ ជាថ្នូលនិងកាត់ដីអោយ

តែពេលនេះបាត់ដំណឹងឧកញ៉ានោះពីរខែហើយ តេលើក តែនិយាយកុហកម្តុងចេះម្តងចុះ ថ្ងៃនេះថ្ងៃនោ និយាយក្រឡិចក្រឡុច... ហើយបងសានផានិត បានក៊លើកដៃនិយាយជាសារសំណូមពរដល់សម្តចតេជោ ហ៊ុនសែនថា កូនមានឧកញ៉ាម្នាក់ហៅកូនថាពួកម៉ាកហើយខ្ទីលុយកូន ពេលនេះលែងមានទំនុកចិត្តចូល២ខែហើយ៩០០០$ថាកាត់ដីអោយតែកុហក់រហូត៤ថ្ថៃ អាទិត្យក្រោយថ្ងៃអង្គារ អាទិត្យក្រោយថ្ងៃពុធ ពីរបីខែទៀត... ពុកជួយកូនផង សូម្បីតែកូនអង្វរសូមអោយបង្វែរលុយជំពាក់នឹងទៅជាលុយចងការផ្តិតមេដៃក៍គេគំរាមនិងមិនយកិត្តទុក្ខដាក់ឡើយ។

នេះគឺជាការលើកឡើងរបស់បងប្រុស សានផានិត ហើយ បងសានផានិតបាននិយាយថា បើឧកញ៉ានោះមិនព្រមសងលុយទេ គាត់និងបងហោះរូបថតឧកញ៉ានោះនៅ សប្តាហ៌ក្រោយ ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា » ៕





