ជាសះស្បើយម្នាក់ទៀតហើយ អស្ចារ្យណាស់! បុរសជនជាតិខ្មែរម្នាក់ទៀតហើយ ដែលបានជាសះស្បើយពីជំងឺកូវីដ ១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសចក្តីប្រកាសថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ ខណៈអ្នកជាសះស្បើយសរុបទាំងអស់កើនដល់១២៧នាក់ ចំណែកអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន២នាក់។

ក្រសួងសុខាភិបាលបានឲ្យទៀតថា អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅពេលនេះ បុរសជនជាតិខ្មែរអាយុ២២ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។