ជំងឺបាក់ទឹកចិត្ត ពិតជាជំងឺមួយដែលលោកអ្នកមិនអាចនឹកស្មានដល់ថា និងឈានដល់ថ្ងៃមួយនេះ ដូចជាលោកគ្រូពេទ្យក្មេងម្នាក់នេះ ខណពេលដែលគាត់កំពុងតែទៅរកកន្លែងស្ងប់សុខ ជៀសផុតពីទុក្ខ។ ជំងឺបាក់ទឹកចិត្ត វាពិតជាឃោរ ឃៅណាស់ វាអាចធ្វើឲ្យឈឺចាប់ផ្នែកផ្លូវចិត្តបន្តិចម្តងៗ រហូតដល់អ្នកគ្មានកំលាំងទប់ទល់ជាមួយវាបាន បើសិនជាគ្មានវិធីដោះស្រាយទាន់ពេលទេនោះ អ្នកនិងជួបនូវរឿងមួយនេះជាក់ជាមិនខាន។ នៅពេលដែលអ្នកដឹងថាខ្លួនឯងមានជំងឺនេះ អ្នកមិនត្រូវរស់នៅតែម្នាក់ ឬនៅកន្លែងដែលឯកានោះទេ ព្រោះវានឹងធ្វើឲ្យអ្នកគិតច្រើន ស្មុគស្មាញ ឈឺក្បាល ហើយក៏អាចឈានដល់លែងចង់រស់នៅលើផែនដីមួយនេះបន្តទៀត។

ដោយឡែកបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Medical news for Cambodia បានបង្ហោះសារឲ្យដឹងថា ៗទើបតែបានឆាតលេងជាមួយគ្នា មិនគួរណា សេងលីឯងទៅលឿនយ៉ាងនេះសោះ? ពេលលឺដំណឹងនេះ ខ្ញុំពិតជាសោកស្តាយមិត្តណាស់ ហើយពិតជារន្ធត់ចិត្តខ្លាំងណាស់ ? ទោះបីយើងមិនបានរៀនថ្នាក់ជាមួយគ្នា ប៉ុន្តែយើងជាមិត្តរួមជំនាន់ជាមួយគ្នា សូមវិញ្ញាណក្ខ័ន្ធអ្នកទៅកាន់សុគតិភពផង?។ Source:Chakriya San"។

ម្ចាស់គណនីខាងលើបានបន្តទៀតថា "គោលបំណងរបស់គាត់គឺចែកចាយចំណេះដឹងដែលគាត់មានទៅនិស្សិតឱសថសាស្ត្រដើម្បីអោយវិស័យសុខាភិបាលមានភាពរីកចម្រើន ពេលនេះគាត់ទៅបានសុខហើយ។ គាត់នឹងធ្វើការបូជា នៅថ្ងៃអាទិត្យ ទី21 មិថុនា, វត្ត ឫស្សីសាញ់ ចំការដូង។ #RIPឱសថបណ្ឌិត_ខេង_សេងលី #ជម្ងឺធ្លាក់ទឹកចិត្តគឺជាឃាតករស្ងៀមស្ងាត់!"។

ជាមួយគ្នានោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្ថែមទៀតថា "ការសំ លា ប់ខ្លួនជាគ្រោះថ្នាក់មួយសំរាប់អ្នកជំងឺធ្លាក់ទឹកចិត្តញញឹម។ ជាធម្មតាអ្នកមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរមានគំនិតចង់សំ លា ប់ខ្លួន តែគាត់គ្មានថាមពលក្នុងការធ្វើទង្វើនេះទេ តែអ្នកជំងឺធ្លាក់ទឹកចិត្តញញឹមវិញគឺគាត់មានថាមពលនិងមានផែនការច្បាស់លាស់ណាស់ក្នុងការធ្វើវា។ ហេតុដូច្នេះហើយបានជាអ្នកជំងឺធ្លាក់ទឹកចិត្តញញឹម អាចសំ លា ប់ខ្លួនបានជោគជ័យជាងអ្នកជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរឯទៀត ។ ទន្ទឹមនឹងនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយ បានចូលខមិនថា "គ្មាននរណាម្នាក់ចង់ដើរទៅចំណុចនឹងទេ...ជំងឺបាក់ទឹកចិត្តស្តាប់ទៅធម្មតា ប៉ុន្តែបើធ្លាប់ឆ្លងកាត់ទើបយល់ថាហេតុអីយើងគាត់សម្រេចចិត្តបែបនឹង។ជំងឺនេះនៅខាងក្រៅអាការៈធម្មតាមើលមិនដឹងថាមានជំងឺបែបនេះទេប៉ុន្តែខាងក្នុងវិញបែបណាមានតែអ្នកមានជំងឺនឹងទេទើបដឹងច្បាស់"។




ប្រភព៖ Medical news for Cambodia