បងប្អូនជាច្រើនប្រាកដជាធ្លាប់ ដាក់បាតព្រះសង្ឃ ពេលដែលនិមន្តមកដល់មុខផ្ទះ ពោរពេញសទ្ធាជ្រះថ្លា ខំប្រឹងសន្សំបុណ្យកុសល សូមឲ្យជួបតែរឿងល្អៗនៅក្នុងជីវិត ។ គ្រប់ពេលដែលព្រះសង្ឃនិមន្តបិណ្ឌបាតនោះ ក៏មានក្មេងៗជាច្រើនដែលគាត់ចូលធ្វើបុណ្យ បានសូមលោកអ្នកមានគុណ ទៅដាក់បាត និងសមសួន។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ ក៏មានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបភាពប្អូនស្រីម្នាក់ ដែលគាត់បានសុំប្រាក់ទៅដាក់បាត តែពេលត្រឡប់មកវិញ ស្រាប់តែឃើញគាត់កាន់មីមួយកញ្ចប់ ទើបធ្វើការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជន ជាច្រើនសម្តែងការពេញចិត្ត។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក ដែលមានឈ្មោះថា ដាណែត ភិមាន បានបង្ហោះសារថា "សុំលុយ500ទៅដាក់បាតលោកតា ស្រាប់តែមកវិញបានមីមួយកញ្ចប់?"។

ការធ្វើបុណ្យដោយចិត្តជ្រះថ្លា និងបរិសុទ្ធ ពិតជាធ្វើឲ្យម្ចាស់ទាន និងទទួលបានបុណ្យកុសលយ៉ាងលើសលុប ព្រមជាមួយនឹងចិត្តជ្រះថ្លា រីករាយ ក្នុងចិត្ត៕
ប្រភព៖ ដាណែត ភិមាន