បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Alip Zuxi បានបង្ហោះសារឲ្យដឹងថា "អ្នកណាឧហ្សារហ៍ឈឺក្រពះរលាកពោះវៀនរំារ៉ៃគួររួសរាន់ទៅពេទ្យព្យាបាលលាបថ្នាំស្រួលបួលផង បងប្អូនទាំងអស់គ្នាគួរយកចិត្តទុកដាក់ពីសុខភាពខ្លួនឯងអោយមែនទែនកុំប្រហេសកុំបណ្តោយខ្លួនកុំលលេងជាមួយជំងឺអោយសោះទោះជំងឺខ្លះវាស្រាលក៏ដោយបេីយេីងមិនយកចិត្តទុកដាក់ចាំអោយវាជាបាត់ដោយខ្លួនឯងវាមិនងាយទេពេលខ្លះពេលយេីងគ្រាន់តែធូរបន្តិចយេីងគិតថាយេីងជាហេីយតែតាមពិតវានៅតែឈឺចឹង ដូចពិសីពួកម៉ាក់ខ្ញុំម្នាក់នេះកាលនៅរស់ឈឺក្រពះរលាកពោះវៀនគាត់ឈឺរហូតរាំរៃៗនៅនឹងពេលរៀងធូរគាត់ចាប់ផ្តេីមញាុំហិលញាុំស្រាបៀរញាុំនេះញាុំនោះមិនតមជំងឺរេីរលាប់ឡេីងវិញមិនតិចដងទេពិនិត្យលាបថ្នាំព្យាបាលចុះឡេីងឈឺជាៗចុងក្រោយទៅជាធ្ងន់ធ្ងរជួយលែងបានបាដោយ។

ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "ខ្ញុំបាត់គាត់ខានឃេីញមុខប្រហែលកន្លះឆ្នាំស្មានតែទៅនៅចិនបាត់ហេីយ ហុឹម តាមពិតគ្នាទៅដេកឈឺតឺតៗនៅពេទ្យអត់សូវមានអ្នកដឹងទេ ខ្ញុំសោកស្តាយខ្លាំងណាស់ហេតុអីទៅលឿនដល់ចឹងពួកម៉ាក់អេីយពួកម៉ាក់សូមអោយពួកម៉ាក់ទៅអោយបានសុខពួកម៉ាក់ជាមនុស្សល្អពួកម៉ាក់នឹងមានជីវិតដ៏ល្អនៅជាតិថ្មី ពេលខ្ញុំមេីលរូបម្តងៗខ្ញុំរន្ធត់ចិត្តមិនបាត់ទេទទួលយកមិនបានទេ ប្រហែលមួយរយះមុនបានឆាតមួយគ្នាដែរថាពេលមកដល់ខ្មែរអោយឆាតប្រាប់ខ្ញុំទៅជួបដល់ពេលម្សិលមិញគេរ៉ៃលុយគ្នាគេប្រាប់ថារ៉ៃអោយអាពិសីអាពិសីមកដល់ខ្មែរហេីយខ្ញុំក៏ជូន៥០$ស្មានថារ៉ៃយកលុយទៅព្យាបាលតាមពិតរ៉ៃយកទុក...? ដល់ល្ងាចបងស្រីខ្ញុំឆាតមកថា ពិសីទៅហេីយ? មនុស្សពេលនៅរស់ស្រស់ស្អាតណាស់តែពេលធ្លាក់ខ្លួនឈឺមេីលឡេីងមិនស្គាល់ ?"។

ជាមួយគ្នានោះដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយបានចូលមកខមិនថា "ពិសីកាលនៅរស់ចូលចិត្តហិលណាស់ ខ្ញុំចាំបានទៅញាំអីជុំគ្នាគាត់ញាំតែម្ងូបណាហិលខ្លាំង សូម្បីមីហិលក៍គាត់ញាំអស់កំរិតដែរ ខ្ញុំស្មានតែទៅនៅចិនតើមិនបានដឹងថាគ្នាទៅដេកឈឺចឹងសោះ ???"។





ប្រភព៖ Alip Zuxi