បងប្អូនជាច្រើន ប្រាកដជាបានស្គាល់ បងស្រីអូន បានធ្វើការឡាយ ពីកីឡាករប្រដាល់សេរីម្នាក់ គឺ មុត ខ្លឹម ខ្មៅ ឬ (ឯម ខ្លឹម ខ្មៅ ) បានកំពុងតែជួបទុក្ខដោយសារតែកូនទាំងពីររបស់កីឡាកររូបនេះបានកំពុងតែដេកឈឺនៅក្នុងមន្ទីពេទ្យ ដោយសារកើតជំងឺគ្រុនឈាម ស្របពេលដែលគ្រួសារកំពុងតែមានជីវភាពខ្វះខាតខ្លាំង ។

ដោយឡែកនៅមុននេះបន្តិច អ្នកនាង ស្រីអូន បានបង្ហោះសារថា "ប្រគល់ថវិការជូនប្អូនប្រុសខ្លឹមខ្មៅកីឡាប្រដាល់ចំនួន 2305$ សូមអរគុណដល់បងប្អូនខ្មែរអរគុណសំរាប់ការជួយ?? ថវិការនេះគឺបងប្អូនបានវេរចូលកុងធនាគារ សំរាប់ថវិការដែលបងប្អូនវេរតាមលេខខ្លឹមខ្មៅគឺបាន2000$ទៀត សរុបទាំងអស់បានប្រហែល 4000$ ❤️????"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍ កោតសរសើរចំពោះទឹកចិត្ត បងស្រី ដែលបានជួយដល់កីឡាប្រដាល់ ខ្លឹមខ្មៅ ប្រឹងឡើងប្រដាល់ ដើម្បីយកប្រាក់ទៅព្យាបាលកូនទាំងពីរ៕







ប្រភព៖ ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon