កាលពីថ្ងៃម្សិលមិញនេះ មានករណីដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស បានបើកមកបុកសមត្ថកិច្ច ដែលកំពុងតែសម្រួលចរាចរណ៍ ឲ្យបងប្អូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលធ្វើដំណើរ ទៅមក ស្រាប់តែមានរថយន្តមួយបើកមកបុកសមត្ថកិច្ចយើង រួចក៏បានបើករត់គេចខ្លួន តែយ៉ាងណាក៏រត់គេចមិនផុតពីកណ្តាប់ដៃរបស់សមត្ថកិច្ចដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ លោកផែង វណ្ណៈ បានធ្វើការបង្ហោះពាក់ព័ន្ធនឹងករណីរថយន្ត ដែលពាក់ស្លាកលេខ ភ្នំពេញ 2AU-2064 ពិតប្រាកដនោះ គឺជារថយន្តម៉ាក តាកូម៉ា មិនមែនជារថយន្តម៉ាក ឡិចស៊ីសនោះឡើយ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារឲ្យដឹងថា "វីវរហេីយ អញ្ចឹងតើ បានឃេីញនគរចរាចរណ៍បេីករថយន្តរត់គេចខ្លួន !
ស្លាកលេខ 2AU-2064 ភ្នំពេញ ជាស្លាកលេខរថយន្ដ តាកូម៉ា ដែលជនរងគ្រោះ បាត់កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ ។ ឥលូវបែជាមកពាក់នៅលេី រថយន្ត Lexus RX400h ទៅវិញ ។ បេីស្លាកលេខគេអញ្ចឹងបានខ្លាចមន្ត្រីនគរបាលចរាចរណ៍ណាស់ ។ សង្ស័យតែរថយន្តអត់បង់ពន្ធនាំចូលទេ ?"។





មានវិដេអូ៖
ប្រភព៖ ផែង វណ្ណៈ