ថៅកែស្រីរូបស្រស់ និងមានចិត្តល្អ ចេះជួយដល់ជនទីទាល់ក្រ ពិសេសគឺអ្នកដែលមានចិត្តចង់ក្លាយជាអ្នកលក់ពិតប្រាកដ មិនថាពិការ ឬ មានជីវភាពខ្វះខាតខ្លះប៉ុណ្ណា គឺអ្នកស្រី តែងតែជួយដោយមិនរុញរា ទៅតាមអ្វីដែលអ្នកនាងអាចជួយបាន ព្រោះថា ជីវិតធ្លាប់ឆ្លងកាត់ភាពក្រលំបាក វេទនា មកជាយូរហើយ ក៏ចង់ផ្លាស់ប្តូរ និងចង់ជួយឲ្យអ្នកដែលទន់ខ្សោយ ឲ្យមានសមត្ថភាព មានមុខរបរមួយដែលខ្លួនចង់បាន ដើម្បីចិញ្ចឹមជីវិត។

ដោយឡែកនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកនាងបានទៅដល់ខេត្តសៀមរាបហើយ ព្រមទាំងបានផ្តិតយករូបភាព ជាច្រើន សន្លឹកចែកជូនបងប្អូន ក៏ដូចជាហ្វេនៗតាមបណ្តាញសង្គមហ្វេសប៊ុក បានឃើញផងដែរ។

ជាមួយគ្នានោះផងដែរ អ្នកនាង បានឃើញអ្នកលក់លៀសហាល និងអ្នកលក់សណ្តែកដី កំពុងតែលក់បែកញើសយ៉ាងសស្រាក់នោះ អ្នកនាង ក៏បានចូលទៅជួយទិញ ។ ថៅកែស្រីចិត្តល្អក៏បានជូនប្អូនប្រុស ចំនួន៤០ដុល្លារ ទាំងថ្លៃ សណ្តែកដី និងថ្លៃលៀសហាល ។

បន្ទាប់ពីបានជួយទិញលៀសហាលហើយនោះ អ្នកនាង ក៏បានទៅជួបក្មួយដែលកំពុងតែអង្គុយ នៅតាមផ្លូវ ជាមួយបងប្រុសពិការម្នាក់ កំពុងតែនៅលើរទេះ អ្នកនាង បានជូនប្រាក់ដល់ពួកគាត់ គ្រាន់បានទិញបាយហូប ។


មានវីដេអូ៖