ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលត្រូវបានមហាជន តែងតែគោរព ស្រលាញ់ និងគាំទ្រ ជានិច្ច ចំពោះចំណាត់ការនានា ក្នុងការអភិវឌ្ឍន៍ និងរក្សាអនាម័យទីក្រុង ឲ្យមានសោភ័ណ្ឌភាពល្អ មានសណ្តាប់ធ្នាប់ រក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

ទន្ទឹមនឹងការតស៊ូ ព្យាយាម ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនោះ លោកក៏ជាថ្នាក់ដឹកនាំល្អ ជាមេគ្រួសារល្អ ជាឪពុកល្អ និងស្វាមីដ៏ល្អមួយរូប គួរឲ្យគោរពស្រលាញ់ផងដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sina Chea បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនជាមួយនឹងសកម្មភាព ដែលមិនអាចមើលរំលងបាន ។ ម្ចាស់គណនីហ្វេសប៊ុកបានលើកឡើងថា "គឺបុរសម្នាក់នេះដែលតែងតែមើលថែគ្រួសារ បំពេញតួនាទីបានយ៉ាងល្អ ជាឪពុក ជាស្វាមី ជាគ្រូ ជាមិត្ត .....លោកតែងតែកំដរប្រពន្ធកូនដើរកាត់រាល់ព្យុះភ្លៀងទោះក្តៅរងារ មិនដែលលឺពាក្យថានឿយហត់។
គឺបុរសម្នាក់នេះដែលស្រលាញ់បងប្អូនប្រជាពលរដ្ឋ ស្រលាញ់ជាតិ មាតុភូមិ ធ្វើការមិនគិតថ្ងៃឬយប់ មិនគិតទីណាឬកន្លែងណា។
"រីករាយទិវាលោកឪពុក" សូមអោយបុរសដែលជាស្វាមី ជាឪពុកក្នុងលោកមានសុខភាពល្អ សំណាងល្អ និង បន្តផ្តល់ក្តីស្រលាញ់ដល់ក្រុមគ្រួសារ"។

ជាមួយគ្នានោះផងដែរ ក៏មានពាក្យសរសេរជាច្រើន ដែលបងប្អូនបានចូលមកខមិន ដោយមានអ្នកខ្លះបានលើកឡើងថា "ជាឪពុកល្អ ស្វាមីគំរូ ជាបងប្រុសល្អ មេដឹកនាំមានព្រហ្មវិហារធម៌ចំពោះកូនចៅ ជាអ្នកបម្រើរាស្ត្រយ៉ាងពិតប្រាកដ ប្រកបដោយក្តីសណ្តោស ស្រឡាញ់ និងមេត្តាធម៌។ ខ្ញុំមានមោទនភាពបំផុតដែលមានមេដឹកនាំដូចគាត់ ?❤️️។ ដោយសេចក្ដីគោរពស្រលាញ់បំផុត?❤️️"។សូមគោរពជូនពរឯកឧត្ដម និងលោកជំទាវ ព្រមទាំងបុត្រ បានសមប្រកបនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ"។












ប្រភព៖ Sina Chea