រំភើបណាស់! បងស្រីអូន និងស្វាមី ជូនកាដូរថយន្ត Fordដ៏ថ្មីស្រឡាង មួយគ្រឿង ជូនដល់អ្នកមានគុណ...មានវិដេអូ
-

បងស្រីអូន ដែលជាបុគ្គលម្នាក់ ទទួលបានការកោតសរសើរ និងការគោរពស្រលាញ់ ព្រមទាំងជាបុគ្គលម្នាក់ ជួយដល់ជនទីទាល់ក្រ ជាច្រើន ។ កាលពីពេលថ្មីៗនេះ បន្ទាប់ពីបានឃើញ កីឡាប្រដាល់យើងម្នាក់ កំពុងតែជួបទុក្ខលំបាក អ្នកនាង ក៏បានឡាយវិដេអូ ជួយរកថវិការដើម្បីជួយដល់កីឡាប្រដាល់ ឲ្យបានថវិការបន្តិចបន្តួច ព្យាបាលកូន។

ក្រោយពីបានជូនដល់កីឡាប្រដាល់យើងហើយនោះ មុននេះបន្តិច អ្នកនាងក៏បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកថា "26ឆ្នាំមុនខ្ញុំធ្លាប់តាំងចិត្តហ្នឹងមិនអោយគ្រួសារខ្ញុំលំបាកទេ ក្នុងនាមជាកូនស្រីទី2 តែខ្ញុំមិនដែលទន់ខ្សោយទេ ខ្ញុំតាំងចិត្តត្រូវតែរឹងមាំដេីម្បីគ្រួសារខ្ញុំនិងមនុស្សជុំវិញខ្លួនទោះខ្ញុំកេីតក្នុងគ្រួសារអ្នកក្រហេីយរៀនបានតិចក៏ដោយ?? ការស្រម៉ៃរបស់ខ្ញុំទាំងប៉ុន្មានគឺបានសំរេចទាំងអស់វាលេីសលប់លេីសពីអ្វីដែលខ្ញុំរំពឹងទុកទៀត គ្រប់យ៉ាងដោយសារការតាំងចិត្ត គ្រប់យ៉ាងដោយសារការចង់ជួយមនុស្សជុំវិញខ្លួនយេីង ធ្វេីការងារមួយទំហឹងមិនខ្លាចហត់នឿយដេីម្បីមនុស្សជាទីស្រលាញ់? ការតស៊ូមួយនេះមិនអត់ន័យទេ ព្រោះខ្ញុំទទួលបានស្នាមញញឹមជាច្រេីនពីមនុស្សជុំវិញខ្លួនខ្ញុំ?"។

កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ក៏បានទិញរថយន្តមួយគ្រឿងជូនអ្នកមានគុណទាំងពីរនាក់ ដោយរថយន្តមួយគ្រឿងនោះ បានដឹកមកដល់មុខផ្ទះតែម្តង ធ្វើឲ្យលោកមានគុណមានអារម្មណ៍រំភើបយ៉ាងខ្លាំង។ អ្នកនាង បានបង្ហោះសារថា "ជូនកាដូរអ្នកមានគុណទាំង២ គ្រប់យ៉ាងអោយតែគាត់សប្បាយចិត្ត?? អរគុណអ្នកមានគុណសំរាប់ការចិញ្ចឹមកូនមកបានយ៉ាងល្អ ថ្វីបិទតែខ្ញុំកេីតក្នុងគ្រួសារអ្នកក្រ តែខ្ញុំមានសុភមង្គលណាស់? ការតស៊ូ 8ឆ្នាំរបស់កូនគឺអាចអោយគ្រួសារយេីងជៀសផុតពីការមេីលងាយហេីយ គ្រប់យ៉ាងដេីម្បីគ្រួសារយេីង អរគុណលោកប្ដីសំលាញ់ដែរធ្វេីជាកូនប្រសារល្អបំផុត? ក្តីស្រលាញ់ របស់អ្នកនាង​ "។

ការជួយរបស់អ្នកនាង​ បានធ្វើឲ្យមហាជន ជាច្រើនគាំទ្រ និងគោរពស្រលាញ់ ៕

មានវិដេអូ៖


ប្រភព៖ ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon