ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុន ក្មួយប្រុសរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលមានឈ្មោះថា ឈិន បូរី ដែលជាម្ចាស់លក់គ្រឿងសំណង់ឈិន បូរី ត្រូវជាក្មួយបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានស្លា ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយសារគាំងបេះដូង ។

បន្ទាប់ពីបានធ្វើបុណ្យស ពរបស់លោកបូរី រួចមក អ្នកនាងក៏បានឆែកមើលទូរស័ព្ទក៏បានឃើញអ្នកចូលមកខមិន នៅពាក្យមិនសមរម្យ ព្រោះក្មួយប្រុសរបស់អ្នកនាង បានស្លា ប់ទៅហើយ មិនគួរណាចូលមកខមិនបែបនេះ។

អ្នកនាងបានបង្ហោះសារថា "ទោះជាក្នុងគ្រួសារគេមានសមាជិកស្ លាប់ដោយសារអ្វីក៏ដោយតែបើខ្លួនជាមនុស្សដែលមានសេចក្តីថ្លៃថ្នូរ . មានសុជីវធម៌ . មានសិលធម៌ . មានការអប់រំ . មានចំណេះដឹង . មានកិត្តិយស ក៏មិនត្រូវសើចចំអកគ្រួសារគេជាសាធារណះដែរ ចុះទំរាំមនុស្សដែលតាំងខ្លួនក្នុងលំដាប់ខ្ពស់ មានកិត្តិយសកំពូល ជាជនដែលនិយាយថាចេះធ្វើបុណ្យ ជនដែលតាំងខ្លួនបានជួយសង្គមច្រើន ជនមានមនុស្សធម៌ ជនមានស្នាដៃសំរាប់មរតកជាតិ ជនគំរូរបស់ក្មេងស្រករក្រោយ. តែបើមានទង្វើបែបនេះដាក់គ្រួសារស ពតើគេជាមនុស្សប្រភេទណា ? ទង្វើរបស់អ្នកកំពុងជាន់ឈ្លី ជិះជាន់លើការឈឺចាប់របស់ឪពុកម្តាយគ្រួសារស ពដែលពួកគាត់កំពុងមានទុក្ខជាទំងន់" ។










ប្រភព៖ Chanlakhena Chorn