សូមចូលរួមរំលែកទុក្ខផង! លោកតា​ សេង​ សាញ់​ ចៅសង្កាត់ស្ទឹងមានជ័យ ដែលបងប្អូនតែងស្ងប់ស្ងែង គោរពស្រលាញ់នោះ បានទទួលមរណ ភាពហើយ
-

នៅមុននេះបន្តិច​ នេះបេីតាម​គណនេយ្យ​ហ្វេសប៊ុក​របស់បង សេង​ ស៊ីវ៉ាន់ថា​ កូនប្រុសបង្កេីតរបស់លោកតា បានបង្ហោះនៅរសៀលថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២០នេះ​ ។

លោកតា សេង សាញ់ ជាចៅសង្កាត់ដ៏ល្អ ជាអ្នកបម្រេីរាស្ត្រដ៏គួរអោយគោរព និងពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ តែងស្ងប់ស្ងែងកោតសសើរ និងគោរពស្រលាញ់បំផុត ព្រោះគុណធម៌ សច្ចធម៌​ និងសេចក្តីស្មោះត្រង់ ជាមួយប្រជារាស្ត្រ ក្នុងនាមជារាជការ ដែលមានកាតព្វកិច្ចបំពេញសេចក្ដីសុខ និងតម្រូវការជូនបងប្អូនពលរដ្ឋ ។ លោកតា ធ្វើជាចៅសង្កាត់អស់រយៈកាលជាង២០ឆ្នាំកន្លងហើយ តាំងពីសង្កាត់ស្ទឹងមានជ័យ ពុំទាន់ត្រូវបានបំបែកជា៣មកម្លេះ ។ ស្នាដៃ និងអំពើល្អជាច្រើនរបស់លោកតា បានបន្សល់ទុកនៅក្នុងមូលដ្ឋានស្ទឹងមានជ័យ អោយពលរដ្ឋ និងកូនចៅជំនាន់ក្រោយ ចងចាំលោកពុំភ្លេចឡើយ .!

បច្បបច្ចុប្បន្ន​សពលោកតាកំពុងរៀបចំចាត់ចែងធ្វេីបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ស្ថិតក្នុងភូមិ​ឬស្សី៣​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ អាស្រ័យ​ហេតុនេះ សូមគោរពអញ្ជេីញបងប្អូនញាតិមិត្តជិតឆ្ងាយចូលរួមឲ្យបាន​អធិកអធម​ ដេីម្បីជាការចូលរួមរំលែកទុក្ខ​ គោរព​វិញ្ញាណក្ខន្ធ​របស់គាត់​ និងជូនដំណេីរ​គាត់ជាលេីកចុងក្រោយផង៕

ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន