បងប្អូនចំណាំមុខទុក នេះជាមុខសញ្ញាចោរលួច ម៉ូតូ Scoopy 015 មួយគ្រឿងពេលកំពុងមេឃភ្លៀងរលឹម ម្សិលមិញបាត់ដោយសុវត្ថិភាព
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា សារព័ត៌មាន ហង្សតូច បានបង្ហោះសារសូមបងប្អូនមេត្តាជួយចែករំលែក បន្ត ដើម្បីស្វែងរកម៉ូតូមួយគ្រឿងម៉ាក Scoopy 015 ដែលត្រូវចោរលួចទៅបាត់ ខណៈពេលមេឃកំពុងតែភ្លៀងធ្លាក់។

ម្ចាស់ហ្វេសប៊ុកនេះបានបង្ហោះសាររៀបរាប់ថា"ជួយស៊ែរម្នាក់មួយផងបងប្អូន​??! ករណីចោរលួចម៉ូតូ Scoopy មួយគ្រឿងទាំងមេឃភ្លៀងរលឹម ចេញពីទឹកដីខណ្ឌសែនសុខ

យើងខ្ញុំបានបាត់ម៉ូតូ ស្កុបពី (Scoopy 015) មួយគ្រឿងពណ៌ស លាយក្រហម ហើយបិទតែមដុល្លារ ពាក់ស្លាកលេខ ភ្នំពេញ 1CP-9942 ដែលបានយកចេញពីមុខផ្ទះ នៅរសៀលម៉ោង១៦និង៣៦នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅខាងក្រោយ ខេ.ធី.វី ( KTV) ចំការននោង ស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើបងប្អូនណាបានឃើញ​ឬស្គាល់ភិនភាគបុរសដែលជាជនសង្ស័យដូចក្នុងវិដេអូនេះ សូមជួយទាក់ទងមកយើងខ្ញុំផង​ យើងខ្ញុំនឹងមានជូនសគុណ តាមរយះទូរស័ព្ទ​៖ 077303971 /081303971 សូមអគុណ"។

មានវិដេអូ៖