អស់ហើយបងប្អូនអើយ! ទៅលេងស្រុកកំណើត ពេលត្រឡប់វិញ គ្រាន់តែបានឃើញសោរទ្វាររបូតឡើងស្លត់ចិត្ត ចោរឆ្កឹះយកខ្ទេចគ្មានសល់ មានទូដែក ម៉ូតូ និងរបស់ជាច្រើនទៀត...
-

កាលពីថ្ងៃទី២១ ខេមិថុនា ឆ្នាំ២០២០ បុរសម្នាក់ បានបង្ហោះសារបន្ទាប់ពីចោរបានឆ្កឹះសោរទ្វារផ្ទះ​ចូលលួចរបស់របរជាច្រើន ខណៈពេលដែលក្រុមគ្រួសាររបស់គាត់ទៅលេងស្រុកកំណើត ពេលត្រឡប់មកវិញ ស្រាប់តែជួបហេតុការណ៍ដែលនឹកស្មានមិនដល់ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់គណនីហ្វេសប៊ុករូបនោះ មានឈ្មោះថា Vicheth Sok បានបង្ហោះសារថា "ផ្ទះខ្ញុំត្រូវបានចោរឆ្កឹះសោចូលលួចរបស់របរក្នុងផ្ទះអស់កាលពីយប់ថ្ងៃទី២១.០៦.២០២០នៅពេលដែលខ្ញុំទៅលេងស្រុកកំណើត។

របស់ដែលបាត់មាន:

* ទូរដែកមួយគ្រឿងដែលនៅក្នុងនោះមានប្លងដីមួយចំនួន សំបុត្រកំណើតមួយចំនួន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅនឹងរបស់របរមួយចំនួនទៀត

*ទូរទស្សន៍មួយគ្រឿង

*ម៉ូតូមួយគ្រឿងម៉ាក click ២០១៥ ពណ៌ក្រហម ស្លាកលេខ បាត់ដំបង 1U2024

* Speaker JBL Extreme មួយគ្រឿង"។

បន្ទាប់ពីជួបហេតុការណ៍មួយនេះ ពេលក្រុមបងប្រុសក៏បានទៅដាក់ពាក្យបណ្តឹងរួចរាល់ហើយដែរ៕

ប្រភព៖ Vicheth Sok