កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ លោកប្រធាននាយកដ្ឋានសារមន្ទីរ និងលោកប្រធានមន្ទីរ បានអញ្ជើញពិនិត្យដំណើរការរុះរើ ផ្ទះបុរាណសសរ១០០ ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Marady Tol បានបង្ហោះសារឲ្យដឹងថា "ក្រោយពីផ្សព្វផ្សាយអំពីដំណើរការនៃការរុះរើផ្ទះបុរាណសសរ១០០ ក្នុងខេត្តក្រចេះនេះរួចមក មានមិត្តក្នុងបណ្តាញសង្គមមួយចំនួនគាត់នៅមានការយល់ច្រលំអំពីខ្លឹមសារដែលផ្សាយថា«រុះរើ»។ ឆ្លៀតឳកាសនេះខ្ញ៉ំសូមបញ្ជាក់សារជាថ្មីម្តងទៀតថា ផ្ទះបុរាណនេះ ត្រូវបានធ្វើការបរិច្ចាគពីសំណាកម្ចាស់ផ្ទះ ក្នុងគោលបំណងយកដីសង់ផ្ទះថ្មីដោយហេតុផ្ទះចាស់មានសភាពទ្រុឌទ្រោមខ្លំាង ។

ដោយមានការយកចិត្តទុកដាក់ពីលោកប្រធានមន្ទីរវប្បធម៌ខេត្តក្រចេះ ថ្នាក់ដឹកនំាខេត្ត ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសលោកជំទាវរដ្ឋមន្រ្តី លើការងារអភិរក្សសំណង់បុរាណ ផ្ទះនេះត្រូវបានរុះរើ និងសាងសង់ឡើងវិញ ក្នុងទីតំាងបរិវេណវិហារបុរាណវត្តរកាកណ្តាលស្ថិតក្នុងក្រុងក្រចេះ ទុកសម្រាប់សាធារណៈជនចូលទស្សនា។ អរគុណសម្រាប់ការផ្តល់មតិយោបល!"។








ប្រភព៖ Marady Tol