ភ្នំពេញ ៖ ថ្មីៗនេះមាននារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា “ Lor Kimheng ” បានធ្វើការចែករំលែកមេរៀននិងបទ ពិសោធន៍របស់នាងខ្លះៗទៅកាន់មនុស្សស្រីដូចគ្នា អំពីការកែសម្ផស្សនៅលើទម្រង់តើវាមានផលប៉ះពាល់អ្វីខ្លះ។

បាទនេះគឺជាការបង្ហោះទាំងស្រុងរបស់គណនីហ្វេសប៊ុកខាងលើនេះ ដោយនាងបានរៀបរាប់យ៉ាងដូច្នេះថា ៖ “នេះជាលេីកទីបីសំរាប់ខ្ញុំអ្នកខ្លះគិតថាវាជារឿងធម្មតាដែលគ្រាន់តែ វះ កា ត់ហេីយក៏ហេីយតែអ្វីដែលធ្វេីអោយខ្ញុំពិបាកទទួលយកគឺវាមិនអាចអស់រហូតដល់70%ផងហេីយសំរាប់ករណីមួយនេះគឺធ្ងន់ធ្ងរគួរសមសារធាតុប្រភេទនេះវាអាចបំឡែងកោសិការបស់យេីងអោយខុសប្រក្រតី សំខាន់ចង្ការមិនអាចដូចដេីម

ចំពោះការចាក់ឈឺតិចបំផុត តែវះវិញពិបាកនិយាយហេីយមិនអាចអស់ទៀត ចឹងត្រូវវះទៀតបេីសិនធ្វេីទុកកែដំបូងទទួលស្គាល់ស្អាតតែក្រោយពីណឹងគឺដូចយកកម្មដាក់ខ្លួនចឹង ឈឺលេងយាយ សុំចែករំលែកដល់បងបងរឺអូនៗដែលមានញ្ហាដូចនេះក៏ប្រញាក់យកចេញអោយបានលឿនបំផុតតាមដែលអាចធ្វេីបានប្រយ្នត័ស្តាយក្រោយបំណងល្អពីខ្ញុំអ្នកឆ្លងកាត់ហេីយ ។ បញ្ចាក់គួរជ្រេីសរេីសកន្លែងកែសម្ផស្សដែលមានជំនាញពិតមិនមែនទីតាំងច្រេីននោះទេចាំច្បាស់ចាំលុក ” ៕
ខាងក្រោមនេះជារូបភាពរបស់ប្អូនស្រី សូមទស្សនាទាំងអស់គ្នា ៖

























