សូមចូលរួមរំលែកទុក្ខផង ! លឿនពេកហើយសម្លាញ់អើយ គ្នានិងក្រុមគ្រួសាររបស់ឯង ទទួលយកមិនបានទេ ហែងទៅម្តងពីរនាក់បងប្អូនបែបនេះ ឲ្យគ្រួសាររបស់ហែងមានសង្ឃឹមអ្វីទៀត
-

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់មួយដ៏រន្ធត់ ដែលបណ្តាលឲ្យយុវជនពីរនាក់បានស្លា ប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង​ ក្នុងសង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bii Nana បានបង្ហោះសារឲ្យដឹងថា "លឿនពេកហើយសម្លាញ់?មិននឹកស្មានទេ? ទើបលេងឆាតជាមួយគ្នាសុខៗហើយឡូវមិចទៅចោលគ្នាបែបនេះហាស់??គ្នាថាពេលបើកលុយហើយទៅសុីអីជុំគ្នាហី???? សូមទៅអោយបានសុខណាសម្ លាញ់?? ណា រ៉ុង ??RIP ???"។

ជាមួយគ្នានោះផងដែរ ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Penhpong Phat បានបង្ហោះសារថា "ប្អូនប្រុសណារ៉ូនិងណារ៉ុងគ្រេាះថ្នាក់ចរាចរណ៏ ទទួលមរណ ភាពទាំងពីរនាក់ នៅយប់ថ្ងៃអាទិត្យទី 21 ខែ មិថុនា វេលាម៉េាង 11យប់ សាកស ពតំកល់ធ្វេីបុណ្យនៅឈាបនដ្ថានវត្តប្ញស្សីសាញ់"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនដែលជាមិត្តស្គាល់ជនរងគ្រោះបានបង្ហោះសារថា "លឿនពេកហើយសម្លាញ់អើយ គ្នានិងក្រុមគ្រួសាររបស់ឯងទទួលយករឿងនេះមិនបានទេ ហែងទៅម្តងពីរនាក់បងប្អូនបែបនេះឲគ្រួសាររបស់ហែងមានសង្ឃឹមអ្វីទៀត ធ្លាប់ដើរលេងជាមួយគ្នាតាំងពីរក្មេងសុខៗហែងទៅចោលគ្នាបែបនេះ ឲគ្នាធ្វើចិត្តបែបណា សូមឲវិញ្ញាណខណ្ឌសម្លាញ់និងប្អូនប្រុសទៅកាន់សុគតិភពចុះ?? សម្លាញ់ណា រ៉ុង និងប្អូនប្រុស Phart NaRo"។

ដោយឡែកក្រុមការងារសារព័ត៏មានយើងខ្ញុំ ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ ចំពោះក្រុមគ្រួសារនៃស ពដែលបានបាត់បង់កូនប្រុស ប្អូនប្រុស បងប្រុស ចៅប្រុស ជាទីស្រលាញ់ទៅ។ សូមឲ្យប្អូនទាំងទៅកាន់សុគតិភព ផងចុះ៕