តារាសម្តែង តារាចម្រៀង ជាច្រើនដួង បង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ខណៈពេលដែល អ្នកនាង ខាត់ សុឃីម ជួបទុក្ខធំ បាត់បង់លោកឪពុកជាទីស្រលាញ់
-

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ជួបទុក្ខធំ ខណៈដែលលោកមានគុណ ឪពុករបស់អ្នកនាង ខាត់ សុឃីម បានទទួលមរណ ភាព ដោយសាររោគាពាធ។

ជាមួយគ្នានោះផងដែរ តារាចម្រៀង រួមអាជីព ជាច្រើនបានសម្តែងភាពក្រៀមក្រំ និងរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃស ព អ្នកនាង ខាត់ សុឃីម ដែលកំពុងតែជួបទុក្ខធំនៅពេលនេះ។ 

ជាក់ស្តែងតារាចម្រៀង លោក វង្ស ថាណាន់ កញ្ញា សូ ដានីតា អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់មួយនេះ។ លោក វង្ស ថាណាន់ បានបង្ហោះសារថា " ខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងធំធេងជាមួយគ្រួសារបស់ បងស្រីខាត់ សុឃីម ប្អូនស្រីខាត់ សួស្ដី ខាត់ យ៉ៃឹ ដែលបានបាត់បង់លោកពុកខាត់  សូមបុណ្យកុសលជួយទ្រទ្រង់អោយលោកពុក ខាត់ បានទៅកាន់ទីស្ថានដ៏សែនសុខសាន្ត សុខស្ងប់ ផងចុះ "។