កំពង់ស្ពឺ ៖ រ ន្ទះ បាន បា ញ់ លោកតាម្នាក់បណ្តាលឲ្យ ស្លា ប់ ជាមួយនិងគោ ៤ក្បាល នៅចំណុច ខាងត្បូងភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំងាយពីភូមិប្រមាណជា ១០០០ ម៉ែត្រ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៧.៣០នាទីល្ងាច ត្រូវនឹងថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។

ចំណែក ជន រ ង គ្រោះ មានឈ្មោះថា មាស ជ្រុន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងងា ប់គោចំនួន៤ក្បាល សម្បុរចំប៉ា ឈ្មោលទាំងអស់ ក្នុងខណៈជន រ ង គ្រោះ កំពុងបរទេះគោមកផ្ទះវិញ។

ទន្ទឹមនិងនេះដែលោកតាខាងលើនេះត្រូវបានគេស្គាល់ថា គាត់ជាមនុស្សម្នាក់ដែលធ្វើតែអំពើល្អមិនដែលទៅ ធ្វើ បា ប អ្នកណាម្នាក់ឡើយ មានអ្នកស្រុកអ្នកភូមិច្រើនណាស់ដែលស្រលាញ់គោរពរាប់អានលោកតា មាស ជ្រុន ព្រោះតែអំពើល្អរបស់លោកតានេះហើយធ្វើឲ្យក្រុមគ្រួសារនិងអ្នកភូមិមានការសោកស្តាយយ៉ាងខ្លាំងព្រោះតែការបាត់បង់មនុស្សល្អដូចជាលោកតា ៕
សូមទស្សនារូបភាពខាងក្រោម៖



