វីជេ តាប៊ុយ បង្ហោះសារ ចូលរួមរំលែកទុក្ខ​ដល់ក្រុមគ្រួសារបងខាត់ សុខឃីម និងបង ចំរើន ដែលបានបាត់បង់លោកឪពុកជាទីស្រលាញ់...
-

ជាការពិតណាស់ នៅក្នុងរង្វង់គ្រួសារនីមួយៗ គ្មានអ្នកណាម្នាក់ ចង់បែកបាក់ ប្រាត់ប្រាសពីមនុស្សជាទីស្រលាញ់ ឬ អ្នកមានគុណនោះទេ តែជីវិតមនុស្ស សង្ខាមិនទៀង មួយថ្ងៃកាត់ មួយថ្ងៃកោរ ឈឺថ្កាត់ ជារឿងធម្មតារបស់មនុស្សយើងម្នាក់ៗ។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ជួបទុក្ខធំ ខណៈដែលលោកមានគុណ ឪពុករបស់អ្នកនាង ខាត់ សុឃីម បានទទួលមរណ ភាព ដោយសាររោគាពាធ។

ជាមួយគ្នានោះផងដែរ តារាចម្រៀង រួមអាជីព ជាច្រើនបានសម្តែងភាពក្រៀមក្រំ និងរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃស ព អ្នកនាង ខាត់ សុឃីម ដែលកំពុងតែជួបទុក្ខធំនៅពេលនេះ។ 

ពិធីករដ៏ល្បីឈ្មោះ លោក Vj Taboi ដែលជាពិធីករស្រស់សង្ហារ ប្រចាំប៉ុស្តិ៍ MY TV បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារនៃស ព ។ លោកតាប៊ុយ បានបង្ហោះសារថា "សូមចូលរួមរំលែកទុក្ខផងសម្រាប់ក្រុមគ្រួសារបងខាត់សុខឃីមនិងបងចំរើនដែលបានបាត់បង់លោកឪពុកជាទីស្រលាញ់ សូមអោយវិញ្ញាណខ័ន្ធរបស់លោកអ៊ុំប្រុសទៅកាន់សុខគតិភព"។