ក្តុកក្តួលណាស់! អ្នកនាង ខាត់ សុឃីម បង្ហោះសារទាំងទឹកភ្នែកថា ទីបំផុតកូនទាំង៩ លែងមានឪពុកហៅហើយ លាហើយពុកដ៏មហិមារបស់កូនអើយ
-

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ជួបទុក្ខធំ ខណៈដែលលោកមានគុណ ឪពុករបស់អ្នកនាង ខាត់ សុឃីម បានទទួលមរណ ភាព ដោយសាររោគាពាធ។ ជាការពិតណាស់ នៅក្នុងរង្វង់គ្រួសារនីមួយៗ គ្មានអ្នកណាម្នាក់ ចង់បែកបាក់ ប្រាត់ប្រាសពីមនុស្សជាទីស្រលាញ់ ឬ អ្នកមានគុណនោះទេ តែជីវិតមនុស្ស សង្ខាមិនទៀង មួយថ្ងៃកាត់ មួយថ្ងៃកោរ ឈឺថ្កាត់ ជារឿងធម្មតារបស់មនុស្សយើងម្នាក់ៗ។

ជាក់ស្តែងតារាចម្រៀងរូបនេះ បានបង្ហោះសារទាំងទឹកភ្នែក ទាំងក្តីអាល័យ ចំពោះទៅកាន់អ្នកមានគុណ ថា "ទីបំផុតកូនទាំង៩ លែងមានឪពុកហៅហើយ លាហើយពុកដ៏មហិមារបស់កូនអើយ

អរគុណបងប្អូន((ពុកខ្ញុំឈ្មោះ លាវខាត់ អស់ព្រះជននៅជន្មាយុ ៦៧វស្សាដោយ រោគគាពាធ))សូមបងបអូនកុំប្រកាន់ គ្រួសារខ្ញុំអី មិនបានឆ្លើយតប ទេ សពដំកល់នៅ គេហដ្ឋានរបស់ពុក ខាត់ នៅភូមិព្រៃពង្រ សង្កាត់ ពញ្ញាពន់ ខណ្ទ័ព្រែកព្នៅ ភ្នំពេញ កុំខឹងអីបងប្អូនអើយ "។

ប្រភព៖​ ខាត់ សុឃីម