នាពេលបច្ចុប្បន្ននេះ មានបងប្អូនជាច្រើន កំពុងជួបនូវការលំបាក ដោយសារតែវីរុសកូវីដ ១៩ ធ្វើឲ្យពួកគាត់មិនអាចចេញទៅណាបាន ហើយមិនអាចរកអ្វីមក សម្រាប់ការផ្គត់ផ្គង់គ្រួសាររបស់គាត់បាន ហើយពេលនេះ សូម្បីតែអង្ករនៅក្នុងធុងក៏អស់ដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកគ្រូ ផល្លា ដែលបងប្អូនជាច្រើនបានស្គាល់រូបលោក តាមរយៈការជួយដល់ជនទីទាល់ក្រ និងទុរគតជន ជួបការលំបាក ពិសេស គឺបងប្អូននៅម្តុំគំនរសម្រាមជាដើម។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារយ៉ាងចាក់ដោតថា "ហ៊ឹម....ស្ថានភាពប្រជាពលរដ្ឋដែល កំពុងតែរស់នៅតាមជើងភ្នំក្រោមនៃ ខេត្តសៀមរាប ពិតជាក្រីក្រ និង លំបាក ខ្លាំងណាលោស់ ។ ជាមួយនឹងផ្ទះខ្ទមតូចៗ ព្រមទាំង ផ្ទះភាគច្រើនស្ទើរតែគ្មានអង្ករ នៅក្នុងការ៉ុងនោះ វាពិតជាធ្វើឲ្យខ្ញុំអាច ស្វែងយល់បានថា ពួកគាត់ពិតជាអ្នក ដែលកំពុងតែជួបការលំបាក និង ក្រីក្រ យ៉ាងពិតប្រាកដមែន ។ តើយើងអាចធ្វើអ្វី បានសម្រាប់សង្គមមួយនេះ?"។










ប្រភព៖ មូលនិធិសប្បុរសធម៌នៃ គយក