តារាចម្រៀងដ៏មានប្រជាប្រិយភាព ហើយបងប្អូនពុកម៉ែ តែងតែគាំទ្រ ជានិច្ច អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបភាពដ៏សោកសៅ នៅមុខផ្នូរលោកមានគុណ ដែលបានផ្តល់កំណើតឲ្យ ធ្វើឲ្យមហាជន ស្ទើរស្រក់ទឹកភ្នែកតាម អ្នកនាងព្រោះតែ ភាពកតញូរបស់អ្នកនាង បានធ្វើបងប្អូនជាច្រើន ក៏ដូចជាហ្វេនអ្នកនាង សោកសៅជាមួយអ្នកនាងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះរូបភាព អមជាមួយសារដ៏មានអត្តន័យ ទៅកាន់លោកមានគុណ ដែលបានចែកឋានទៅជាយូរមកហើយនោះ ដោយអាម្មណ៍ក្តុកក្តួលជាពន់ពេក ។ អ្នកនាងបានរៀបរាប់ថា "ពុកកុំភ្លេចថែខ្លួន កុំភ្លេចហូបបាយ កូនដឹងថាពុកមើលកូន ពុកថ្ងៃនេះជាថ្ងៃពិសេស ពុកកុំបារម្មពីរកូនៗអីណា
កូនៗពុកសុខសប្បាយទេ ម៉ែគាត់ថាពុកប្រហែលមើលមកកូនហើយបើចឹងមែនយប់នេះអាចទេ សុំពុកចូលក្នុងសុបិន្តបានទេ?កូននឹក នឹកណាស់ ខ្ញុំស្រលាញ់ពុកណាស់ ពុកជាបុរសម្នាក់ដ៏អស្ចារ្យណាស់សំរាប់កូន ជាតិក្រោយកូនចង់កើតជាកូនពុកទៀត សូមអោយវិញ្ញាណក្ខនពុកទៅកាន់ទី មួយអស្ចារ្យ អស់កលជានិច្ច"។










ប្រភព៖ Pich Sophea